«ធ្វើជាងអ៊ុតសក់» បានលុយតិច.បែកគំនិតកត់កន្ទុយលេខនឹងលក់ឆ្នោតវៀតណាមបន្ថែម! ត្រូវPMខេត្តសៀមរាបឃាត់ខ្លួនបញ្ជូនទៅតុលាការ
ខេត្តសៀមរាប៖ នារីជាជាង«អ៊ុតសក់»ម្នាក់!ត្រូវកម្លាំងអាវុធហត្ថខេត្តសៀមរាបឃាត់ខ្លួន ករណីលក់នឹងកត់ឆ្នោតកន្ទុយលេខវៀតណាមដោយខុសច្បាប់ ការឃាត់ខ្លួននេះបានធ្វើឡើងកាលពីវេលាម៉ោង១៥និង៤០ នាទី ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុច ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប។
មន្ត្រីអាវុធហត្ថសៀមរាប បានប្រាប់អ្នកព័ត៌មានឱ្យដឹងថា៖ ប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ត្រីកឹម អាង ប្រធានមន្ទីរយុត្តិធម៌ និងមានការសម្របសម្រួលពីលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាប!ទើបឈានដល់ឃាត់ខ្លួនជនសង្ស័យឈ្មោះអ៊ាង រដ្ឋា ភេទស្រី អាយុ២៦ឆ្នាំ មុខរបរ«ជាងអ៊ុតសក់»មានទីលំនៅភូមិឃុំខាងលើ។
វត្ថុតាងចាប់យករួមមាន៖
១.សៀវភៅសម្រាប់កត់ឆ្នោតកន្ទុយលេខចំនួន ០២ក្បាល
២. ម៉ាស៊ីនគិតលេខចំនួន០១គ្រឿង
៣. ប៊ិចចំនួន ០២ដើម
៤. ប្រាក់រៀលចំនួន១៤០,០០០៛ ៥.ទូរស័ព្ទដៃចំនួន០១គ្រឿង (ម៉ាកOPPO)បច្ចុប្បន្ន កម្លាំងជំនាញអាវុធហត្ថខេត្តសៀមរាប បានកសាងសំណុំរឿង បញ្ជូនខ្លួនស្ដ្រីសង្ស័យទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមច្បាប់៕