ក្រុងព្រះសីហនុ÷[ដំណឹងចុងក្រោយ] សាកសពជនរងគ្រោះម្នាក់ទៀតចុងក្រោយគេ ភេទប្រុស ត្រូវបានសមត្ថកិច្ចនិងក្រុមសង្គ្រោះស្វែងរកឃើញកាលពី វេលាម៉ោងជាង១យប់រំលងអាធ្រាត្រឆ្លងចូលថ្ងៃទី៨ខែតុលាឆ្នាំ២០២១នេះ ដូច្នេះក្នុងចំណោមជនរងគ្រោះទាំង៥នាក់ ដែលលង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពី រសៀលថ្ងៃ៧តុលាម្សិលមិញ រកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ ជនរងគ្រោះជាសាច់ញាតិនឹងគ្នាដែលត្រូវជាបងប្អូនបង្កើតនិងជាបងប្អូនជីដូនមួយ រួមមាន៖ ទី១ , ឈ្មោះលេង ស្រីឌៀប ភេទស្រី អាយុ ២៥ ឆ្នាំ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់មុខរបរកម្មកររោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសបិតត្រាំង (ស្លាប់) ។ ទី២,ឈ្មោះ លេង ជ្រូក ភេទប្រុសអាយុ ១៩ឆ្នាំ,មុខរបរនៅផ្ទះ (ស្លាប់)។ ទី៣,ឈ្មោះ លេង ធីតា ភេទស្រីអាយុ ១៦ឆ្នាំ មុខរបរកម្មកររោងចក្រតំបន់សេដ្ឋកិច្ចពិសេស បិតត្រាំង ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។ ទី៤, ឈ្មោះលេង ដាវ ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរនៅផ្ទះ ទីលំនៅឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់ (ស្លាប់)។ ទី៥,ឈ្មោះលេង ជា ភេទប្រុស អាយុ១១ឆ្នាំ ទីលំនៅ ឃុំអូរឧកញ៉ាហេងស្រុកព្រៃនប់(ជួយសង្គ្រោះបាន) ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ