ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
(បន្ទាយមានជ័យ) ៖ ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី ក៏ម្ចាស់កាសុីណូមានយីហោ អិលភីភីស្កាយនៅតែផ្គើន….
Mon,31 October 2022 (Time 04:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 545នាក់)

(បន្ទាយមានជ័យ) ៖ ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីសងខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី ក៏ម្ចាស់កាសុីណូមានយីហោ អិលភីភីស្កាយនៅតែផ្គើន….
ទោះបីជាសម្តេចតេជោ ហ៊ុន សែនប្រមុខរាជរដ្ឋាភិបាល ចេញបញ្ជាឲ្យបង្ក្រាបបទល្មើសល្បែងសុីខុសច្បាប់គ្រប់ទំរង់ នៅក្នុងក្របខណ្ឌទូទាំងប្រទេសកម្ពុជាក្តី ក៏ម្ចាស់កាសុីណូមានយីហោ អិលភីភីស្កាយដែលមានទីតាំងនៅចំនុច ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។កំពុងបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងអាប៉ោង បាញ់ត្រីនិងល្បែងផ្សេងទៀត យ៉ាងគគ្រឹកគគ្រេងដោយគ្មានការទប់ស្កាត់ និងបង្ក្រាប ពីសំណាក់អាជ្ញាធរពាក់ព័ន្ធក្នុងមូលដ្ឋានសោះឡើយ។ ជារៀងរាល់ថ្ងៃ គេសង្កេតឃើញពលរដ្ឋខ្មែរ នាំគ្នាចូលលេងយ៉ាងពពាក់ពពូន នៅក្នុងកាសុីណូនេះ រហូតអ្នកខ្លះចាញ់បោសគូទខោ លក់អស់ដីធ្លីផ្ទះសម្បែង ឬរហូតរត់ចោលស្រុក ព្រោះខ្មាស់គេពេក។ បុរសម្នាក់ រស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលនិយាយក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះ ព្រោះខ្មាសគេពេក បានលើកឡើងថា កន្លងមក លោកធ្លាប់លង់ចាញ់ល្បែងក្នុងកាសុីណូខាងលើ ហើយសម្រេចចិត្តលក់ដីធ្លីផ្ទះសម្បែង ដើម្បីបានលុយចូលលេងស្រង់ដើមនៅក្នុងកាស៊ីនេះ ប៉ុន្តែនៅតែចាញ់ងើបមុខមិនរួចដដែល។ អ្នកចាញ់ល្បែងរូបនេះ បាននិយាយទៀតថា មិនមែនត្រឹមតែរូបលោកម្នាក់ឯងទេ ដែលលង់ខ្លួនចាញ់ល្បែងក្នុងកាសុីណូ អិលភីភីស្កាយគឺមានពលរដ្ឋជាច្រើននាក់ទៀត ខ្លះលក់អស់ទ្រព្យសម្បត្តិ អស់ពីខ្លួន ព្រាត់ប្រាស់ក្រុមគ្រួសារ និងរត់ចោលស្រុកទៅធ្វេីការនៅប្រទេសគេ ដោយសារចាញ់ល្បែងច្រើនពេក នៅក្នុងកាស៊ីណូខាងលើនេះ។ អ្នកបានដឹងសាច់រឿងច្បាស់ អំពីកាស៊ីណូ បានរៀបរាប់ថា ចាប់តាំងពីកាសុីណូខាងលើបើកដំណើរការ គេសង្កេតឃើញជនជាតិខ្មែរចូលលេងជារៀងរាល់ថ្ងៃ ខុសពីសេចក្តីជូនដំណឹង (ស.ជ.ណ) របស់ទីស្តីការគណ:រដ្ឋមន្រ្តី។ ស.ជ.ណ របស់គណៈរដ្ឋមន្ត្រីបានកំណត់ថា ក្នុងវង់ល្បែងកាសុីណូនីមួយៗ គឺបេីកទទួលភ្ញៀវឲ្យចូលលេងតែជនបរទេសតែប៉ុណ្ណោះ ហេីយដាក់កំហិតមិនឲ្យខ្មែរ ចូលលេងជាដាច់ខាត។ ពលរដ្ឋនិងមហាជនក្នុងក្រុងប៉ោយប៉ែត រិះគន់ថា ការដែលកាសុីណូយីហោ អិលភីភីស្កាយបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងភ្នាល់ដាក់ប្រាក់ មានទាំងប្រាក់បាត និងប្រាក់រៀល យ៉ាងពពាក់ពពូនដោយខុសច្បាប់បែបនេះ ទំនងមានការបិទភ្នែក បិទត្រចៀក ពីសំណាក់រដ្ឋបាលខេត្តបន្ទាយមានជ័យ ដើម្បីចែកប្រយោជន៍គ្នាក៍ថាបាន ទើបអាជ្ញាធរពាក់ព័ន្ធមិនធ្វើការបង្ក្រាប តាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន ។ ប្រភពខាងលើឲ្យដឹងថា មេការ កាសុីណូយីហោ អិលភីភីស្កាយអួតក្អេងក្អាងថា វង់ល្បែងរបស់ខ្លួនខាងលើ មានសុវត្ថិភាពខ្លាំងណាស់ គ្មានសមត្ថកិច្ចណាហ៊ានធ្វើការបង្ក្រាបឡើយ បើទោះបីជារាជរដ្ឋាភិបាល កំពុងដាក់បទបញ្ជាឲ្យបង្ក្រាបល្បែងខុសច្បាប់ និងមានច្បាប់នៅទូទាំងប្រទេសក៏ដោយ ព្រោះមានមន្រ្តីដ៏មានអំណាច ជាអ្នកចាំកាងចាំការពារ ដែលសូម្បីតែលោក សិទ្ធិ ឡោះ ស្នងការខេត្តបន្ទាយមានជ័យ ក៏មិនហ៊ានចេញមុខបង្រ្កាបដែរ និយាយអ្វីឋានៈត្រឹមលោកអធិការមូលដ្ឋានក្រុងប៉ោយប៉ែតនោះ? ចំពោះករណីវង់ល្បែងបំពានបំរាមរបស់រាជរដ្ឋាភិបាលខាងលើនេះ អង្គភាពសារព័ត៌មានធីអិនសុី មិនអាចសុំការបកស្រាយពីតំណាងកាសុីណូបានឡើយ។ ទោះយ៉ាងណាក៏ដោយពលរដ្ឋនិងមហាជនស្នើឯកឧត្តម អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យ គួរតែចាត់គណៈបញ្ជារការឯកភាពខេត្តចុះពិនិត្យនិងធ្វើការបង្ក្រាបទីតាំងបើកលេងល្បែងសុីខាងលើផង ដើម្បីគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ សម្ដេចអគ្គមហាសេនាតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់បទបញ្ជារដល់អាជ្ញាធរ ទូរទាំងប្រទេស អោយបិតល្បែងសុីសង៕ 0965499996

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
405 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
2621 នាក់
ខែនេះ :
12760 នាក់
3 ខែនេះ :
37088 នាក់
សរុប :
1255959 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ