ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២១ខែវិច្ឆិកាឆ្នាំ២០២២ បង្ក្រាបករណីសញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។សមត្ថកិច្ចបាននាំខ្លួនឈ្មោះ ឆន ធី ភេទស្រី អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ នៅភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ជាមេការ និងនារីរកស៊ីផ្លូវភេទ០២នាក់ (អនីតិជន០១ នាក់) មកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើសាកសួរតាមនីតិវិធី។ក្រោយពីសាកសួរ និងដោយមានការចូលរួមនីតិវិធីពីសំណាក់ភ្នាក់ងារសង្គមកិច្ចអមនឹងជនរងគ្រោះជាអនីតិជន ដោយមានបញ្ជាពីលោក តូច ឧត្តម ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម សមត្ថកិច្ចយើងបានឃាត់ខ្លួនឈ្មោះ ឆន ធី ពីបទ សញ្ចារកម្ម ប្រព្រឹត្តនៅចំណុចហាងខារ៉ាអូខេយីហោ ម្លប់ស្បូវ KTV ស្ថិតក្នុងភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម កាលពីថ្ងៃទី២១/១១/២០២២ វេលាម៉ោង១៨:៣០នាទី ដើម្បីកសាងសំណុំរឿងតាមនីតិវិធី។វត្ថុតាងដកហូតបាន គឺមានស្រោមអនាម័យប្រើប្រាស់រួចចំនួន០៥ និងមិនទាន់ប្រើចំនួម០៦ស្រោម។ចំពោះជនរងគ្រោះជាអនីតិជន សមត្ថកិច្ចយើងបានប្រគល់ជូនអង្គការមេត្រីអន្តរជាតិតាមរយៈមន្ទីរសង្គមកិច្ច ហើយអង្គការនេះក៏បានប្រគល់ជនរងគ្រោះជូនក្រុមគ្រួសារវិញដែរ។សញ្ចារកម្ម, បទសញ្ចារកម្មសញ្ចារកម្ម គឺជាអំពើ ៖១-ទាញយកអត្ថប្រយោជន៍ហិរញ្ញវត្ថុពីអំពើពេស្យាចាររបស់អ្នកដទៃ ។២-ជួយ ឬការពារអំពើពេស្យាចាររបស់អ្នកដទៃ ឬរៀបចំតាមគ្រប់មធ្យោបាយនូវសកម្មភាពពេស្យាចារ ។៣-ជ្រើសរើស ពង្រត់ ឬអូសទាញបុគ្គលណាមួយឱ្យធ្វើអំពើពេស្យាចារ ។៤-ធ្វើការគាបសង្កត់លើបុគ្គលណាមួយ ដើម្បីឱ្យបុគ្គលនោះធ្វើពេស្យាចារ ។សញ្ចារកម្មត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ៥ (ប្រាំ)ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ