ថ្ងៃអាទិត្យ ទី២២ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ឃាតករដែលសម្លាប់និស្សិតស្រីសាលាវេស្ទើនឆ្នាំទី១ដ៏ស្រស់សោភា ត្រូវអារ.ក សម្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ
Fri,02 December 2022 (Time 03:29 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 354នាក់)

កំពង់ចាម ៖ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង០៣ទៀបភ្លឺថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្ទះជួលក្នុងភូមិទី២ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

និស្សិតស្រីសាលាវេស្ទើនឆ្នាំទី១ ដ៏ស្រស់សោភាម្នាក់ត្រូវបានបុរសម្នាក់ អារ.កសម្លាប់ក្នុងបន្ទប់ជួលយ៉ាងព្រៃផ្សៃ ហើយក្រោយកើតហេតុ ឃាតកដៃដល់ត្រូវនគរបាលខេត្តកំពង់ចាមចាប់ខ្លួនបាន។

ជនសង្ស័យនេះ មានឈ្មោះ យឺន ម៉េងឈៀក ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិដំណាក់អំពិល ឃុំស្តើងជ័យស្រុកជើងព្រៃ ខេត្តកំពង់ចាម បានធ្វើសកម្មភាពយកកាំបិតពណ៌សអារ.កសម្លាប់ជនរងគ្រោះឈ្មោះ វៀត ចន្ទ្រា ភេទស្រី អាយុ១៩ឆ្នាំ ស្នាក់នៅកន្លែងកើតហេតុបណ្តាលឱ្យស្លាប់។

ជនសង្ស័យនិងវត្ថុតាងត្រូវបានឃាត់ខ្លួននាំមកអធិការដ្ឋាននគរបាលក្រុងកំពង់ចាមដើម្បីចាត់ការតាមនីតិវិធី៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
399 នាក់
ម្សិលមិញ :
172 នាក់
សប្តាហ៍នេះ :
2615 នាក់
ខែនេះ :
12754 នាក់
3 ខែនេះ :
37082 នាក់
សរុប :
1255953 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ