ថ្ងៃសៅរ៍ ទី២៣ ខែកញ្ញា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស….
Sat,30 July 2022 (Time 08:39 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 293នាក់)

បាត់ដំបង៖ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្ត​បាត់ដំបង​ ក៏ដូចជា​លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និង​ មាន​ការ​សម្របសម្រួល​ទៅ​លេី​នីតិវិធី​ ពី​ឯកឧត្ដម​ កែវ​ សុជាតិ​ ព្រះរាជអាជ្ញា​ នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តបាត់ដំបង ។

​ នៅ​ថ្ងៃទី​ ២៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១៤:៥៧​ នាទី​ នៅ​ចំណុច​ក្រុមទី​ ១៨​ ភូមិ​ ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​ បង្ការ​ បង្ក្រាប​ ​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ឯកភ្នំ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​មាន​ស្ថានទម្ងន់ទោស​ (​ ឆក់​យក​ទូរស័ព្ទ​ដៃ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​ នាក់​ មក​កាន់​ស្នងការដ្ឋាន​ ។

1️⃣ ឈ្មោះ​ ដួង​ ឃីម​ ភេទ​ប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ករហាល​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
2️⃣ ឈ្មោះ​ រស់​ បញ្ញា​ ហៅ​ ខ្លឹង​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
3️⃣ ឈ្មោះ​ ឃឿន​ សុជាតិ​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​ពាមឯក​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។
4, ឈ្មោះ​ ណាន​ ណេត​ ភេទប្រុស​ អាយុ​ ១៧​ ឆ្នាំ​ មានទីលំនៅ​ភូមិ​តាគម​ ឃុំ​ពាមឯក​ ស្រុក​ឯកភ្នំ​ ខេត្ត​បាត់ដំបង​ ។

កាលពី​ថ្ងៃទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​មុខ​សាលា​ខេត្ត​បាត់ដំបង​ ស្ថិតក្នុងភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ វេលាម៉ោង​ ប្រហែល​ ២៣:២០​ នាទី​ ជនសង្ស័យ​ទាំង​ ០៤​ នាក់​ខាងលើ​បាន​ធ្វេីសកម្មភាព​ ជិះ​ម៉ូតូ​ចំនួន​ ០២​ គ្រឿង​ ទៅ​ឆក់​យក​ទូរស័ព្ទ​ដៃ​ របស់​ជនរងគ្រោះ​ឈ្មោះ​ ​សុន​ សុភី​ ភេទប្រុស​ អាយុ​ ១៨​ ឆ្នាំ​ មានទីលំនៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយ​ប៉ោ​ ក្រុង​បាត់​ដំបង​ ខេត្ត​បាត់​ដំបង​ ខណៈ​ពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​កង់​ចុច​ទូរស័ព្ទ​ ។

វត្ថុតាង​ដកហូត​រួម​មាន​ ៖
-​ ទូរស័ព្ទ​ដៃ​ ០១​ គ្រឿង​ ម៉ាក​ OPPO A5s ពណ៌​ក្រហម​ (​ ជា​របស់​ជនរងគ្រោះ​ )​ ។

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
261 នាក់
ម្សិលមិញ :
248 នាក់
សប្តាហ៍នេះ :
2864 នាក់
ខែនេះ :
11300 នាក់
3 ខែនេះ :
32270 នាក់
សរុប :
1077999 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ