ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
បង្ក្រាប​ករណី​ លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០​១​ នាក់​ ឈ្មោះ​ ផល​ រិទ្ធិ​ ហៅ​ ខ្លា​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​មិន​ពិត​ប្រាកដ​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង,,,
Sun,31 July 2022 (Time 12:18 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 246នាក់)

​ បាត់ដំបង៖ ដោយអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​ ឯកឧត្ដម​ ឧត្តមសេនីយ៍​ទោ​ សាត​ គឹមសាន​ ស្នងការ​ នៃ​ស្នងការដ្ឋាន​ នគរបាល​ខេត្តបាត់ដំបង​ ក៏ដូចជា​ លោក​វរសេនីយ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ លោក​ វរសេនីយ៍ទោ​ ភួង​ចន្ទ័តារា​ ស្នងការរង​ ជំនួយ​ការ​ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ លោក​ឧត្ដមសេនីយ៍​ត្រី​ នូ​ ​ជីវ័ន្ត​ ស្នងការរង​ ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ​​ នៅ​ថ្ងៃទី​ ៣០​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ១២:០៤​ នាទី​ នៅ​ចំណុច​ភូមិ​អូរជ្រៅ​ សង្កាត់​អូរជ្រៅ​ ក្រុង​ប៉ោយប៉ែត​ ខេត្ត​បន្ទាយមានជ័យ​ លោក​វរសេនីយ៍ឯក​ ឈឿង​ គឹមសុង​ នាយការរិយាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ការិយាល័យ​ជំនាញ​សហការ​ជាមួយ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ ដែល​ដឹកនាំ​ដោយ​ លោក​ វរសេនីយ៍ទោ​ វ៉ាន់​ តារា​ ជា​នាយរង​ការិយាល័យ​ កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​បវេល​ ដែលដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សុខ​ សារិន​ ជា​អធិការ​ និង​ កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​ ដែល​ដឹកនាំ​ដោយ​លោក​ វរសេនីយ៍ឯក​ សៅ​ សារឿន​ ជា​អធិការ​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ លួច​ (​ យក​ម៉ូតូ​ )​ ០១​ ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ ០​១​ នាក់​ ឈ្មោះ​ ផល​ រិទ្ធិ​ ហៅ​ ខ្លា​ ភេទប្រុស​ អាយុ​ ៣២​ ឆ្នាំ​ មានទីលំនៅ​មិន​ពិត​ប្រាកដ​ មក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ ។

កាលពី​ថ្ងៃទី​ ២៧​ ខែ​ កក្កដា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ប្រហែល​ ២១:១០​នាទី​ នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​បវេល១​ ឃុំបវេល​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ ជនសង្ស័យ​ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ចូល​លួច​យក​ម៉ូតូ​ ០១​ គ្រឿង​ម៉ាក​ ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ ឆ្នាំ​ ២០២២​ លេខ​តួ​-ម៉ាស៊ីន​ 6206406 ពាក់ស្លាកលេខ​ កំពង់ចាម​ 1AB-7749 ដែល​ជា​របស់​ជនរងគ្រោះ​ឈ្មោះ​ ឆុន​ រីម​ឆេង​ ភេទប្រុស​ អាយុ​ ៣៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​គឹងណាយ​ ឃុំ​គឹងណាយ​ ស្រុក​ព្រៃឈរ​ ខេត្ត​កំពង់ចាម​ បច្ចុប្បន្ន​មក​ស្នាក់​នៅ​បណ្តោះ​អាសន្ន​ភូមិ​បវេល១​ ឃុំ​បវេល​ ស្រុក​បវេល​ ខេត្តបាត់ដំបង​ រួច​ជិះ​រត់​គេច​ខ្លួន​ទៅ​ក្រុង​ប៉ោយប៉ែត​បាត់​ រហូត​ដល់​ថ្ងៃ​ខែ​ឆ្នាំ​ ខាង​លេី​ ទេីប​កម្លាំង​យេីង​សហការ​គ្នា​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ ។
វត្ថុតាង​ដកហូត​រួម​មាន​ ៖​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៩​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០២២​ គ្មាន​ស្លាកលេខ​ ០១​ គ្រឿង​ (​ ជា​របស់​ជនរងគ្រោះ​ )​

​ បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
522 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2600 នាក់
ខែនេះ :
12687 នាក់
3 ខែនេះ :
36118 នាក់
សរុប :
1162686 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ