បាត់ដំបង៖- កាលពីថ្ងៃ អាទិត្យ២រោចខែស្រាពណ៍ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី ១៤ ខែ សីហា ឆ្នាំ ២០២២ វេលាម៉ោង ២២និង៣០នាទីនៅចំណុចភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ ដំបងអនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សាត គឹមសា នស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដូចជាយោបល់លោកវរសេនី យ៍ឯក លឹម ពុទ្ធីឡា ស្នងការរងការរងផែនការងារ នគរបាល ព្រហ្ម ទណ្ឌរួមនឹង លោកវរសេនីយ៍ទោ ភួង ចន្ទ័តារា ស្នងការរងជំនួយការដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល និងដោយ មានការសម្របសម្រួលលេីនីតិវិធីពីឯកឧត្ដមកែវសុ ជាតិ ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោកវរសេនីយ៍ឯកឈឿង គឹមសុង នាយការិយាល័យ នគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប ចុះប្រតិបត្តិការ បង្ក្រាបករណី អំពើ លួចមានស្ថានទម្ងន់ទោស(ឆក់យកទូរស័ព្ទដៃ )០១ករណី និងបានធ្វេីការនាំខ្លួនជនសង្ស័យចំនួន០៣ នាក់មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ។ ១-ឈ្មោះ ឡេង ហេង ភេទប្រុស អាយុ ១៩ឆ្នាំ ២-ឈ្មោះ លី ស៊ីថា ភេទប្រុស អាយុ ២១ឆ្នាំ៣-ឈ្មោះ លួម ចាន់ថា ភេទប្រុស អា យុ ២០ឆ្នាំដែលជនសង្ស័យទាំង ០៣ នាក់ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។ សូមជម្រាបជូនថាកាលពីថ្ងៃទី១៤ខែសីហា ឆ្នាំ២០ ២២វេលាម៉ោងប្រមាណ២១និង១០នាទីនៅចំណុចក្រុមទី០១ ភូមិ បែកចានថ្មី សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបងខេត្តបាត់ដំបជនសង្ស័យ ខាងលេី បានធ្វេីសកម្មភាព ឆក់យកទូរស័ព្ទដៃ ដែលជារប ស់ ជនរងគ្រោះឈ្មោះ សោ ថាវន្ត ភេទស្រី អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិស្តីស្ទឹង ឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង ដែលទូរស័ព្ទដៃ ម៉ាកOPPO F9 ពណ៌ខៀវ ។បន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរបាល ហេីយឆ្លងតាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។ -វត្ថុតាងដកហូតរួមមាន៖ - ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ ខ្មៅ ស៊េរីឆ្នាំ ២០១៧ ស្លាកលេខ បាត់ដំបង 1AE-7425 ( ជជាម៉ូតូជិះធ្វើសកម្មភាព ) -ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)បច្ចុប្បន្នការិយាល័យជំនាញកំពុងធ្វេីការកសាងសំ ណុំរឿងដេីម្បីបញ្ជូនទៅសាលាដំបូងខេត្តបា ត់ដំបងចាត់ការបន្តតាមនីតិវិធី ច្បាប់៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ