ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មុខសញ្ញាឆក់ទូរស័ព្ទចំនួន០៣នាក់ត្រូវបានសមត្ថកិច្ចបង្រ្កាបឃាត់ខ្លួននៅក្រុងបាត់ដំបង៖ --------
Mon,15 August 2022 (Time 06:42 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 276នាក់)

បាត់ដំបង៖-​ កាលពីថ្ងៃ អាទិត្យ២រោចខែស្រាពណ៍ឆ្នាំខាលចត្វាស័កព.ស.២៥៦៦ត្រូវនឹងថ្ងៃទី​ ១៤​ ខែ​ សីហា​ ឆ្នាំ​ ២០២២​ វេលាម៉ោង​ ២២និង៣០នាទី​នៅ​ចំណុច​ភូមិ​​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុងបាត់ ដំបងអនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី​លោកឧត្តមសេនីយ៍​ទោ​ សាត​ គឹមសា ន​ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបា​ត់ដំបង​ ដូចជាយោបល់លោក​វរសេនី យ៍ឯក​ លឹម​ ពុទ្ធីឡា​ ស្នងការរងការរងផែនការងារ នគរបាល ព្រហ្ម ទណ្ឌរួមនឹង លោក​វរសេនីយ៍ទោ​ ភួង​ ចន្ទ័តារា​ ស្នងការរង​ជំនួយ​ការ​ដឹកនាំ​ការិ​យាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ និងដោយ មានការសម្របសម្រួលលេី​នីតិវិធី​ពី​ឯកឧត្ដម​កែវ​សុ ជាតិ ​ព្រះ​រាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះលោក​វរសេនី​យ៍​ឯក​ឈឿង​ គឹមសុង​ នាយការិ​យាល័យ​ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ បាន​ដឹកនាំ​កម្លាំង​ក្រុមអន្តរាគមន៍​បង្ការ​បង្ក្រាប​​ ចុះ​ប្រតិបត្តិការ​ បង្ក្រាប​ករណី​ អំពើ លួចមាន​ស្ថានទម្ងន់ទោស​(​ឆក់យក​ទូរស័ព្ទ​ដៃ​ )​០១​ករណី​ និង​បាន​ធ្វេីការ​នាំខ្លួន​ជនសង្ស័យ​ចំនួន០​៣​ នាក់​​មកកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួរ ស្រាវជ្រាវ ។
១-ឈ្មោះ ឡេង ហេង​​ ភេទប្រុស​ អាយុ​ ១៩ឆ្នាំ​
២-ឈ្មោះ លី ស៊ីថា​​ ភេទប្រុស​ អាយុ​ ២១ឆ្នាំ
៣-ឈ្មោះ លួម ចាន់ថា​​ ភេទប្រុស​ អា យុ​ ២០ឆ្នាំដែលជនសង្ស័យ​ទាំង​ ០៣​ នាក់​ មានទីលំនៅភូមិបាឡាត់ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង​។

សូមជម្រាបជូនថាកាលពីថ្ងៃទី​១៤ខែ​សីហា​ ឆ្នាំ​២០ ២២​វេលាម៉ោង​ប្រមាណ២១និង១០​នាទី​នៅ​ចំណុច​ក្រុមទី​០១​ ភូមិ​ បែកចានថ្មី​​ សង្កាត់ ព្រែកព្រះស្តេច ក្រុង​​បាត់ដំបង​ខេត្តបាត់ដំបជនសង្ស័យ​ ខាង​លេី​ បាន​ធ្វេី​សកម្មភាព​ ឆក់យក​ទូរស័ព្ទដៃ​ ដែល​ជា​រប ស់ ​ជនរងគ្រោះ​ឈ្មោះ​ សោ ថាវន្ត​ ភេទស្រី​ អាយុ​ ២៧​ឆ្នាំ​ មានទីលំនៅ​ ភូមិ​ស្តីស្ទឹង ឃុំ​តា​លា​ស់ ស្រុក​មោងឬស្សី​ ខេត្ត​បាត់ដំបង​ ដែលទូរស័ព្ទដៃ ម៉ាកOPPO F9 ពណ៌ខៀវ ។

បន្ទាប់ពីកេីតហេតុជនរងគ្រោះបានដាក់​ពាក្យបណ្តឹងចូលមកសមត្ថកិច្ចនគរ​បាល​ ហេីយឆ្លងតាមរយៈការស្រាវ​ជ្រាវ​ សមត្ថកិច្ចកំណត់មុខសញ្ញាបាននិងឈានដល់ការឃាត់ខ្លួនតែម្តង។

-វត្ថុតាង​ដកហូត​រួម​មាន​៖​
-​ ម៉ូតូ​ម៉ាក​ហុងដា​ឌ្រីម​ ពណ៌​ ខ្មៅ​ ស៊េរី​ឆ្នាំ​ ២០១៧ ស្លាកលេខ​ បាត់ដំបង 1AE-7425 (​ ជជាម៉ូតូជិះធ្វើសកម្មភាព​ )
-ទូរស័ព្ទដៃ ០១គ្រឿង ម៉ាកOppo F9 ពណ៌ខៀវ (ជារបស់ជនរងគ្រោះ)

បច្ចុប្បន្ន​ការិយាល័យ​ជំនាញ​កំពុង​ធ្វេីការ​កសាង​សំ ណុំរឿង​ដេីម្បី​បញ្ជូន​ទៅ​សាលា​ដំបូង​ខេត្ត​បា ត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី​ ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
62 នាក់
ម្សិលមិញ :
337 នាក់
សប្តាហ៍នេះ :
2164 នាក់
ខែនេះ :
12516 នាក់
3 ខែនេះ :
35628 នាក់
សរុប :
1161928 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ