ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ខ្លាំងមែន !ម្ចាស់ទីតាំងឆ្នោតវៀតណាមខុសច្បាប់ដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ ចាស់វស្សាឈ្មោះ ស្រី រត្ន័ លោកអធិការខណ្ឌច្បារអំពៅ ហាក់មិនមានវិធានការ
Sat,14 October 2023 (Time 08:31 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 145នាក់)

ខ្លាំងមែន !ម្ចាស់ទីតាំងឆ្នោតវៀតណាមខុសច្បាប់ដោយជ្រកក្រោមស្លាកឆ្នោតខ្មែរ
ចាស់វស្សាឈ្មោះ ស្រី រត្ន័ លោកអធិការខណ្ឌច្បារអំពៅ ហាក់មិនមានវិធានការ

ភ្នំពេញ : សេចក្តីរាយការណ៍ពីបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ
បានប្រាប់អង្គភាពយេីងអោយបានដឹងថា
ល្បែងកន្ទុយលេខឬ ឆ្នោតវៀតណាមខុសច្បាប់ដែលជ្រកក្រោមស្លាកឆ្នោតខ្មែរ
ដោយមានម្ចាស់ទីតាំង ឈ្មោះស្រី រត្ន័ ដែលមានទីតាំងភូមិព្រែកធំ១ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ល្បែងចាក់ឆ្នោត ដែលហៅថាល្បែងកន្ទុយលេខឬឆ្នោតវៀតណាមខុសច្បាប់
កំពុងរីកដុះដាលក្នុងខណ្ឌច្បារអំពៅ ចំណែកលោក ម៉ៅ សឿត អធិការខណ្ឌនគរបាលច្បារអំពៅ ហាក់មិនមានវិធានការសោះឡើយ។

ប្រជាពលរដ្ឋលេីកលេីងបន្តទៀតថា ល្បែងឆ្នោតវៀតណាមខុសច្បាប់ដែលមានស្រី្តឈ្មោះ ស្រី រត្ន័ មានខ្សែធំប៉ុណ្ណាទេីបអាចឈរជេីងបានកាន់វស្សាបែបនេះបាន? ពលរដ្ឋលេីកលេីងទៀតថា ប្រហែលមានលាភសក្ការៈមេីលទៅទេីបអាចឈរជេីងបានយូរយ៉ាងដូច្នេះបាន?

ជាការពិតណាស់ល្បែងស៊ីសងខុសច្បាប់
គឺបង្កនូវហានិភ័យ អសន្តិសុខក្នុងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ ចោរលួចឆក់ប្លន់ គ្រឿងញៀន ហឹង្សា ក្នុងគ្រួសារ។ល។

ប្រជាពលរដ្ឋសូមសំណូមពរអំពាវនាវដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
ឯកឧត្តម ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ និងប្រធានគណៈកម្មការគ្រប់គ្រងល្បែងសុីសងទូទាំងប្រទេស
នៃក្រសួងមហាផ្ទៃ មេត្តាដាក់កម្លាំងជំនាញមកសុីបអង្កេត ឆ្នោតវៀតណាមដ៏ធំ ជ្រកក្រោមស្លាកឆ្នោតខ្មែរ ដែលមានម្ចាស់ទីតាំងឈ្មោះ ស្រី រត្ន័ ផងទាន !
ព្រោះជាការធ្វើអោយបាត់ចំណូលពន្ធចូលរដ្ឋ ច្រើនណាស់ ពិសេសដេីម្បីសុខទុក្ខ និងសន្តិសុខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
275 នាក់
ម្សិលមិញ :
399 នាក់
សប្តាហ៍នេះ :
2589 នាក់
ខែនេះ :
12765 នាក់
3 ខែនេះ :
37938 នាក់
សរុប :
1169076 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ