ខេត្តតាកែវ ÷ តាមប្រភពពីប្រជាពលរដ្ឋបានអោយដឹងថា ដីបឹងតាផ ត្រូវបានបុគ្គលមានលុយ និងអំណាចឈ្មោះ តាំង ប៊ុនលី និងប្រពន្ធឈ្មោះ សំ សុខយូ ចាក់ដីរំលោភចូលស្ទឹងនិងសង់សំណង់យ៉ាងរឹងមាំ ។ ទីតាំងដែលបុគ្គលឈ្មោះ តាំង ប៊ុនលី សង់រំលោភយកដីស្ទឹងនេះគឺ ស្ថិតក្នុងភូមិ ព្រែកតាផ ឃុំគោកឆ្លក ស្រុកអង្គរបូរី ខេត្តតាកែវ ។ប្រភពពីប្រជាពលរដ្ឋលោកបានបន្តទៀតថា ÷ ដីបឹងតំបន់ធម្មជាតិនេះគឺជាប្រយោជន៍រូមរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានទាំងមូល។ប៉ុន្តែបែរជាបុគ្គលឈ្មោះ កាំង ប៊ុនលី និងប្រពន្ធឈ្មោះ សំ សុខយូ ដែលជាអ្នកមានមុខមាត់និងមានលុយ ផងដែរ។ប្រជាពលរដ្ឋលោកលេីកជាចម្ងល់ផងដែរថា កន្លងមកនេះមានអាជ្ញាធូរខេត្តរួមនិងកម្លាំងចម្រុះមកហាមឃាត់ពីការចាក់ដីលប់បឹងនិងដកគ្រឿងចក្រផងដែរ។ប៉ុន្តែក្រោយមកទៀតរហូតបច្ចុប្បន្ននេះ ស្រាប់តែសំណង់ដ៏រឹងមាំមួយនេះ គឺនៅតែបន្តសកម្មភាពចាក់ដីលប់កាន់តែលេីសមុនថែមទៀត។គីម្ចាស់ទីតាំងសំណង់មួយនេះហាក់មិនខ្លាចអាជ្ញាធរពិសេសលោកអភិបាលខេត្តតាកែវសោះ ប្រហែលជាលោក កាំង ប៊ុនលី និងប្រពន្ធគាត់ មានអំណាចនិងខ្សែធំហើយមេីលទៅ ? បានជាគាត់អាចនៅបន្តសកម្មភាពចាក់ដីលប់បឹង និងព្រែកបានយ៉ាងរលូនដូច្នេះ?ប្រជាពលរដ្ឋលោកសុំសំណូម ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ សូមមានវិធានការទប់ស្កាត់ការសាងសង់រំលោភយកដីបឹងនិងព្រែក ដែលជាសម្បត្តិរដ្ឋផងទាន? ដេីម្បីជាប្រយោជន៍រួមរបស់បងប្អនក្នុងមូលដ្ឋាន និងដើម្បីរក្សាបឹងនេះសម្បត្តិធម្មជាតិ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ