ល្បែងមាន់ជល់តាមប្រព័ន្ធអនឡាញយីហោ(R78)នៅស្រុកបាទីខេត្តតាកែវមានខ្នងក្រាស់ប៉ុណ្ណា បានជាលោកអធិការមិនហ៊ានបង្រ្កាបថ្ងៃចេញផ្សាយៈ ខែមករា 12, 2023ភ្នំពេញ៖ផ្សាយចេញថ្ងៃទី២៨.១២.២០២២ ទីតាំងភ្នាល់ជល់មាន់តាមអនឡាញយីហោR78មួយកន្លែងបង្កប់ក្នុងហាងកាហ្វេរគ្មានយីហោមួយកន្លែងស្ថិតក្នុងភូមិពូនភ្នំ ឃុំ ត្រពាំងសាប ស្រុក បាទី ខេត្ត តាកែវ កំពុងលួចលាក់បើកលេងល្បែងស៊ីសងសូមអាជ្ញាធរពាក់ព័ន្ធក្នុងខេត្តតាកែវជួយចាត់មន្ត្រីជំនាញចុះពិនិត្យផង។តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រាប់អង្គភាព(PCM hot news)ឲ្យដឹងថាមានទីតាំងល្បែងបើកលេងល្បែងសុីសងជល់មាន់តាមប្រព័ន្ធអនឡាញមួយកន្លែងបង្កប់ក្នុងហាងកាហ្វេដែលមានដែលគ្មានយីហោកំពុងបើកដំណើរការជារៀងរាល់ថ្ងៃក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋអង្គភាពសារព័ត៌មានយើងបានចុះដល់ទីតាំងឃើញថាមានការបើកលេងពិតប្រាកដមែន។ក៏បានធ្វើការផ្តិតរូបភាពចុះផ្សាយជូនដំណឹងដល់អាជ្ញាធរពាក់ព័ន្ធក្នុងខេត្ត តាកែវ ជាពិសេសអធិការស្រុកបាទីឲ្យជ្រាបព័ត៌មានដើម្បីមានវិធានការទប់ស្កាត់។។ពលរដ្ឋបន្តថា៖ទីតាំងមួយកន្លែងនេះកំពុងដំណើរការជារៀងរាល់ថ្ងៃដោយមិនទាន់មានអាជ្ញាធរមានសមត្ថកិច្ចណាម្នាក់ចុះពិនិត្យដល់ទីតាំងជាក់ស្តែងដើម្បីធ្វើការហាមឃាត់រឺបង្ក្រាបទាន់ពេលវេលា។ពលរដ្ឋក្នុងមូលដ្ឋានសង្ឃឹមថា៖លោក ឆាយកែវមុន្នី អធិការស្រុកបាទីនិងយកចិត្តទុកដាក់ក្នុងចង្អុលបង្ហាញដល់មន្ត្រីជំនាញប៉ុស្តិ៍ចុះពិនិត្យនិងធ្វើការបង្ក្រាបផង។ដើម្បីចូលរួមបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជា៖ចោរលួច–ចោរឆក់–ចោរប្លន់–គាស់ផ្ទះពលរដ្ឋនិងហិង្សាក្នុងគ្រួសារជាដើម។ចំណែកលោក ធួន ឈីមអភិបាលស្រុកបាទី គួរតែយកចិត្តទុកដាក់ក្នុងការដឹកនាំកម្លាំងគណៈបញ្ជារកាឯកភាពស្រុកចុះបង្រ្កាប និងទប់ស្កាត់ទីតាំងល្បែងសុីសងខុសច្បាប់ដើម្បីរក្សាសន្តិសុខសុវត្ថិភាពជូនពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន។វគ្គ១ Tel: 0769999983
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ