ខេត្តមណ្ឌលគិរី ៖ ស្ត្រីថៅកែលក់គ្រឿងកសិកម្មម្នាក់ អាងអំណាចយោធាផ្តាយបីធ្វើជាខ្នងបង្អែក បានបញ្ជាឲ្យកូនចៅសាងសង់សំណង់រឹងមាំលើដីកំពុងមានទំនាស់ជាមួយប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង នៅចំនុចអូរគ្លូនិងអូររមីស ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ទោះមានការហាមឃាត់ពីសមត្ថកិច្ចជាច្រើនលើកច្រើនសារ ក៏មិនផ្អាកសកម្មភាពដោយគេសំអាងលើឯកសារគ្មានភាពប្រក្រតី ថាបានទិញដីនោះពីបុគ្គលម្នាក់ផ្សេងទៀត។ប្រជាពលរដ្ឋបានអះអាងថា គេឃើញមានគ្រឿងចក្រជាច្រើនបានដឹកខ្សាច់ ថ្ម ឥដ្ឋ និងសម្ភារៈជាច្រើនចូលទៅស្តុបលើដីមួយកន្លែងដែលជាចំការវិលជុំរបស់ជនជាតិដើមភាគព្នង ដែលបានអាស្រ័យផលអស់ជាច្រើនតំណ តែចម្ការវិលជុំនេះ ពួកគាត់ខកបានមិនបានដាំដុះមួយរយៈ ស្រាប់តែឃើញមានគេចូលកាន់កាប់ និងរៀបចំសាងសង់សំណង់នានា ទើបធ្វើឲ្យពួកគាត់កើតទុកមិនសុខចិត្តនាំគ្នាតវ៉ានិងហាមឃាត់ មិនឲ្យមានការសាងសង់លើដីនោះឡើយ។បើតាមប្រជាពលរដ្ឋបន្តថា ក្រោយមានការតវ៉ាពីបងប្អូនជនជាតិដើមភាគតិចជាង៧០គ្រួសារ ស្រាប់តែស្ត្រីឈ្មោះ ឡាយ ស្រីពៅ មានមុខរបរជាថៅកែលក់គ្រឿងកសិកម្មនៅក្រុងសែនមនោរម្យ បាននិយាយថា ខ្លួនបានទិញដីនៅចំនុចខាងលើ អស់លុយច្រើនណាស់ ។អ្នកភូមិបន្តថា នៅពេលប្រជាពលរដ្ឋទាមទារឲ្យបង្ហាញឯកសារទិញលក់ ឬឯកសារកាន់កាប់ដី ស្ត្រីឈ្មោះ ឡាយ ស្រីពៅ មិនព្រមបង្ហាញទាល់តែសោះ អះអាងតែមាត់ទទេ។ មិនត្រឹមតែប៉ុណ្ណោះ ឈ្មោះ ឡាយ ស្រីពៅ ថែមទាំងបានយកឈ្មោះ និងនាំមន្ត្រីយោធាពាក់ផ្កាយបីនៅផ្នែកកងដឹកជញ្ជូនទៅលើទីតាំងដីចំការវិលជុំរបស់អ្នកភូមិ ដើម្បីបន្លាចពួកគាត់ ដែលមើលទៅពិតជាអាងអំណាចនិងទឹកលុយខ្លាំងណាស់ ខណៈអ្នកភូមិត្រូវរស់ពឹងផ្អែកលើដីចំការនេះ សម្រាប់ចិញ្ចឹមជីវិតនិងគ្រួសារ។ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នង បានឲ្យដឹងនៅថ្ងៃទី២២ មករា ២០២៣ ថា ទោះដីនេះត្រូវបានទិញលក់ដូរយ៉ាងណានោះ ពួកគាត់មិនបានដឹងឮឬទទួលស្គាល់ដាច់ខាត ដ្បិតចំការវិលជុំប្រពៃណីជនជាតិ គឺជាដីសមូហភាពរបស់ប្រជាសហគមន៏ មិនអាចបុគ្គលណាម្នាក់មានសិទ្ឋលក់ដូរស្រាច់និងចិត្តឡើយ។ ម៉្យាងវិញទៀតបើមានការលក់ដូរពិតមែន តើអ្នកណាជាអ្នកចេញមុខទទួលខុសត្រូវឬទទួលស្គាល់ការលក់នេះ? បើឈ្មោះ ឡាយ ស្ត្រីពៅ ទិញដីនេះពីបុគ្គលណាក៏ដោយ ពោលគឺការទិញលក់នោះគឺមិនស្របច្បាប់ទេ…ព្រោះដីនេះសហគមន៏ជនជាតិដើមភាគតិច កំពុងសំណើរកាត់ខ្វៀលពីក្រសួង។ ដូច្នេះការទិញលក់នេះគឺជារឿងបុគ្គល មិនពាក់ព័ន្ឋជាមួយក្រុមប្រជាសហគមន៏សោះឡើយ ហើយរិតតែមិនមែនជាការទទួលខុសត្រូវរបស់អ្នកភូមិដែលជាម្ចាស់ដីចំការវិលជុំនេះ។ប្រជាពលរដ្ឋជនជាតិដើមភាគតិចព្នងបានសំនូមពរដល់អាជ្ញាធរខេត្តមណ្ឌលគិរី ជួយហាមឃាត់ ឬផ្អាកការសាងសង់សំណង់នានាលើដីដែលកំពុងមានវិវាទខាងលើនេះផង ព្រោះពួកគាត់បានសូមឲ្យស្ត្រីឈ្មោះ ឡាយ ស្រីពៅ និងលោកផ្កាយបី ហាក់ ម៉ៅ បញ្ឈប់ការសាងសង់នេះជាច្រើនលើកច្រើនសារ តែគេមិនស្តាប់ និងទទួលយកសំណើរពួកគាត់ទេ។ អ្នកភូមិបន្តថា បើសកម្មភាពរបស់ថៅកែលក់គ្រឿងកសិកម្មនិងលោកផ្កាយបី នៅតែបន្ត ពួកគាត់និងធ្វើញ្ញាតិ ដាក់ជូនទៅសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជួយអន្តរាគមន៏ជាក់ជាមិនខាន ដើម្បីសិទ្ឋសេរីភាពរសនៅក្នុងសង្គម។បើតាមលោកចៅសង្កាត់ស្ពានមានជ័យ ធ្លាប់បានប្រាប់ក្រុមអ្នកកាសែតនាពេលថ្មីៗនេះថា ករណីវិវាទដីធ្លីខាងលើនេះ ភាគីទាំងសងខាង គឺសុទ្ឋតែគ្មានលិខិតស្នាមទទួលស្គាល់ពីអាជ្ញាធរ។ក្រុមអ្នកតាមដានបញ្ហាសង្គមបានលើកឡើងថា សកម្មភាពស្ត្រីឈ្មោះ ឡាយ ស្រីពៅ ថៅកែលក់គ្រឿងកសិកម្មនិងលោកផ្កាយបី ហាក់ ម៉ៅ គឺជាការរំលោភសិទ្ឋសេរីភាពរបស់ជនជាតិដើមភាគតិច ដែលត្រូវបានការពារដោយច្បាប់ព្រះរាជាណាចក្រកកម្ពុជា។ មិនត្រឹមតែប៉ុណ្ណោះថែមទាំងប៉ះពាល់ដល់គោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ក្នុងការបង្កើតឲ្យមានសុខដុមរមនីយកម្មក្នុងសង្គម មិនប្រកាន់ឬ រើសអើមជាតិសាសន៏ ពណ៌សម្បុរ សាសនា បក្សពួកណាមួយឡើយ ពោលគឺមានសិទ្ឋរស់នៅដោយស្មើរភាពគ្នា៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ