(ស្ទឹងត្រែង)ផ្សាយចេញថ្ងៃទី០៤.០៩.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន 1 ទីតាំងស្ថិតនៅភូមិ រាជានគរ សង្កាត់ ស្ទឹងត្រែងក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ក្នុងតារាងបាល់មួយកន្លែងកំពុងបើកវគ្គបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានដោយគ្មានខ្លាចញរញើតអជ្ញាធ័រ និងច្បាប់នោះឡើយ ពលរដ្ឋនៅក្នុងក្រុងស្ទឹងត្រែងមានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអជ្ញាធ័រមូលដ្ឋានមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងខាងលើ នៅតែបន្តទុកអោយធ្វើព្យុះធ្វើភ្លៀងក្នុងក្រុងស្ទឹងត្រែង តើម្ចាស់ទីតាំងល្បែងនេះជាអ្នកណា អោយប្រាកដបានជាមានឥទ្ធិពលលើសមត្ថកិច្ចយ៉ាងដូច្នេះ ឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបានសើមមាត់សើមក នឹងសំណែនរបស់មេល្បែងខាងលើហើយបានជាបើកភ្លើងខៀវ មិនមានចំណាត់បង្ក្រាប់ទាល់តែសោះ។ពលរដ្ឋសំណូមពរស្នើសុំលោក អូត សុីវុត្ថា ស្នងការនគរបាលខេត្តស្ទឹងត្រែង មេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងខេត្តស្ទឹងត្រែងជាពិសេសនៅក្នុងក្រុងស្ទឹងត្រែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។ជាពិសេសពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្ត ក្រុង ចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងខេត្តស្ទឹងត្រែង ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ