បន្ទាយមានជ័យ: អនុវត្តតាមការណែនាំនិងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឱ្យលុបបំបាត់ទាំងអស់រាល់បទល្មើសទាំងឡាយ ពិសេសបទល្មើសព្រហ្មទណ្ឌ និងក្មេងទំនើង តាមមូលដ្ឋាន។នៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ ២០២៣ វេលាម៉ោង ២៤និង ៣០នាទី លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះល្បាត និងត្រួតពិនិត្យក្នុងភូមិសាស្រ្ត ស្មុគស្មាញ ទីប្រជុំជន ដើម្បីទប់ស្កាត់បទល្មើសផ្សេងៗ បានឃាត់ខ្លួនក្មេងទំនើងដើរលេងយប់ជ្រៅ បានចំនួន១៥នាក់។បន្ទាប់មកជំនាញផ្នែកប្រឆាំងគ្រឿងញៀន បានធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន ឃើញវិជ្ជមាន(+) ចំនួន០៧នាក់ ស្រី០១នាក់។សម្ភារះ និង វត្ថុតាងចាប់យករួមមានៈ១-ម៉ូតូចំនួន ០៧គ្រឿង។ ២-កាំបិតខ្វែវ ០១ដើម។ ៣-ពូថៅ ០១ ដើម។ ៤-ថ្នាំគ្រាប់គ្រាប់ពណ៍ក្រហម មាន អក្សរ(wy)ចំនួន០៨គ្រាប់។៥-បំពង់កែវមួយកំណាត់ ០១។ក្មេងស្ទាវទាំង៧នាក់ ដែលជាប់ពាក់ពន្ធ័សារធាតុញៀនរួមមានឈ្មោះដូចខាងក្រោម៖១-ឈ្មោះ រ៉ា វីត ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។២-ឈ្មោះ គុយ គីណាល់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។៣-ឈ្មោះ វ៉ាយ វុធ ភេទប្រុស អាយុ១២ឆ្នាំ ជនជាតិខ្មែរ ។៤-ឈ្មោះ ថោង ចំរើន ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។៥-ឈ្មោះ លៀប ចន្តា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។៦-ឈ្មោះ ញឹម ចាន់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ ។៧-ឈ្មោះ រី នីង ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ ។បច្ចុប្បន្នក្មេងដែលមានសារធាតុញៀន ត្រូវបាននគរបាលបន្តនីតីវិធីឃាត់ខ្លួនបណ្តោះអាសន្នដើម្បីសួនាំនិងចាត់ការតាមច្បាប់។ ចំពោះក្មេង៨នាក់ផ្សេងទៀត ដែលមិនពាក់ពន្ធ័សារធាតុញៀន ត្រូវបានធ្វើការអប់រំណែនាំ និង អនុញាតិឲ្យឪពុកម្តាយឬអាណាព្យាបានមកទទួលយកទៅអប់រំបន្តនៅមូលដ្ឋាន៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ