ក្រុមហ៊ុនគ្រឿងចក្រមួយក្រោមរូបភាពស្តារស្ទឹងដេីម្បីរំដោះទឹក ក៏ប៉ុន្តែធាតុពិតគឺខួងយកខ្សាច់និងរ៉ែអស់ហេីយ ខេត្តកណ្តាល ៖ ក្រុមហ៊ុនគ្រឿងចក្រជីកអាចម៍ដីនិងបូមខ្សាច់មួយកន្លែង កំពុងតែផ្គេីនទៅលេីលិខិតអនុញ្ញាតិរបស់ប្រធានមន្ទីររ៉ែ និងថាមពលខេត្តកណ្តាល។ តាមការលេីកឡេីងរបស់ប្រជាពលរដ្ឋ ៖បេីទោះបីជាឈ្មួញជីកអាចម៍ដី និងបូមខ្សាច់លក់យ៉ាងអនាធិបតេយ្យយ៉ាងណាក៏ដោយ ក៏អាជ្ញាធរនិង មន្ទីររ៉ែនិងថាមពលខេត្តកណ្តាល មិនខ្វល់ឡេីយ ព្រោះខ្លាចបាត់បង់ផលប្រយោជន៍។តាមប្រភពពីប្រជាពលរដ្ឋបានបង្ហេីបអោយអង្គភាពសារពត៌មានយេីងដឹងថា ៖ក្រុមហ៊ុនគ្រឿងចក្រមួយដោយប្រេីរូបភាពស្តារស្ទឹងដេីម្បីរំដោះទឹក ប៉ុន្តែធាតុពិតប្រាកដគឺកាយអាចម៍ដីលក់ និងបូមខ្សាច់ និងរ៉ែងយករ៉ែ ដែលមានជម្រៅរាប់សិបម៉ែត្រ ហេីយទីតាំងមួយនេះគឺស្ថិតនៅភូមិត្រល់ ឃុំទ្រា ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។ប្រជាពលរដ្ឋលោកសម្តែងការព្រួយបារម្មណ៍ ជាខ្លាំងចំពោះម្ចាស់គ្រឿងចក្រកាយដីជីករណ្តៅដីនិងបូមខ្សាច់ ដែលមានជម្រៅលេីសពី១០ម៉ែត្រមួយនេះ ដែលវាអាចបង្កហានិភ័យ សម្រាប់ពួកគាត់ក្នុងការរស់នៅដូចជា ៖ ក្មេងៗ និងសត្វពាហនៈគោ ក្របីនិងធ្លាក់ចូលទៅអាចបណ្តាលឲស្លាប់បាត់បង់ជីវិតជាក់ជាមិនខាន។គេសង្កេតឃេីញថា បរិវេនរណ្តៅដី និងបូមខ្សាច់លក់នេះ គឺមានរណ្តៅចាស់ៗជាច្រេីនកន្លែងផ្សេងទៀត សុទ្ធតែមានជម្រៅជ្រៅៗ ដែលម្ចាស់អាជីវកម្ម បានដឹកយកអាចម៍ដីនិងបូមខ្សាច់ហេីយ ពុំមានធ្វេីរបងហ៊ុមព័ទ្ធជុំវិញអោយបានត្រឹមត្រូវនោះទេ។ម្យ៉ាងវិញទៀតគេសង្កេតឃេីញថា រថយន្តដឹកអាចម៍ដីជាច្រើនគ្រឿង ហេីយក្នុងមួយថ្ងៃៗគឺដឹករាប់រយជេីងឡេីងទៅ ហេីយជ្រុះអាចម៍ដីរាយប៉ាយតាមផ្លូវជាតិ និងមិនមានការគ្របតង់អោយបានត្រឹមត្រូវនោះឡេីយ។ប្រភពបន្តបាននិយាយពីក្រុមអ្នកបេីករថយន្តដឹកដីខ្នាយយក្សនោះវិញ គឺគេបេីកបរជាន់ដូនហោះមិនគោរពដល់អាយុជីវិតរបស់ប្រជាពលរដ្ឋនិងអ្នកដ៏ទៃឡេីយ។ ជាក់ស្តែងការជីកយកអាចម៍ដីរបស់ ម្ចាស់អាជីវកម្មខាងលើបានធ្វើការជីកមានជម្រៅស្ទេីដល់ឋានប្រែតទៅហេីយ ក៏អាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធមិនខ្វល់ដែរ។ជាការសំណូមពរពីមហាជនក្នុងមូលដ្ឋាននិងប្រជាពលរដ្ឋស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល សូមសំណូមពរ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែនិងថាមពល និងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល សូមមានវិធានការណ៍នឹងពិនិត្យទៅលេីក្រុមហ៊ុនគ្រឿងកាយដែលកំពុងផ្គេីនច្បាប់អនុញ្ញាតិដែលមានទំហំរាប់ពាន់ម៉ែត្រ និងជម្រៅរាប់សិបម៉ែត្រ ស្ទើរតែមេីលគ្រឿងចក្រមិនឃេីញផងទាន? ជៀសវាងការរិះគន់ពីមហាជន។ជុំវិញការរិះគន់ខាងលេីនេះពីសំណាក់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ខាងលេីនេះ អង្គភាពសារពត៌មានយេីងខ្ញុំបានធ្វេីការទំនាក់ទំនងទៅលោក ជា សារិទ្ធ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ប៉ុន្តែលោកឆ្លេីយថាជាប់ប្រជុំ ។អង្គយេីងខ្ញុំក៏បានធ្វេីការទំនាក់ទំនងទៅខាងរដ្ឋបាលស្រុកកណ្តាល ដេីម្បីសុំការសម្ភាសន៍ដែរ ប៉ុន្តែលោកអោយលេខទូសព្ទលោកនាយករដ្ឋបាលស្រុក ដេម្បីសួរនាំបន្ត ប៉ុន្តែតេមិនលេីកសោះ ។ដោយមិនអស់ចិត្តអង្គភាពសារព៌តមានយេីងខ្ញុំក៏បានធ្វេីការទំនាក់ទំនងទៅលោក អ៊ូច សាវឿន អភិបាលស្រុកកណ្តាលស្ទឹង តែម្តង ប៉ុន្តែលោកឆ្លេីយថាជាប់រវល់ប្រជុំ ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ