ខេត្តមណ្ឌលគីរី ÷ មន្ត្រីអង្គការក្រៅរដ្ឋាភិបាល ដែលឃ្លាំមើលបទល្មើសព្រៃឈើក្នុងខេត្តមណ្ឌលគិរី បានលើកឡើងថាលោក ហែម បូណារ៉ែល មេបញ្ជាការកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី និងលោក ឡោ សុខា ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក៏ដូចជាលោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី សង្ស័យគ្មានឆន្ទៈក្នុងការបង្ក្រាបបទល្មើសព្រៃឈើនោះទេ។ទើបបណ្តោយឲ្យឈ្មួញ ឈ្មោះ រិទ្ធ និងបក្សពួក ធ្វើសកម្មភាពកាប់បំផ្លិចបំផ្លាញព្រៃឈើដឹកជញ្ជួនចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ដឹកតាមប្រភេទរថយន្តធុនត្រាជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅស្រុកយួន តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។ប្រការនេះកំពុងធ្វើឲ្យព្រៃឈើក្នុងតំបន់ព្រៃការពារ ព្រៃអភិរក្ស ព្រៃសហគមន៍ក្នុងស្រុកកោះញ៉ែក ស្រុកពេជ្រាដា ស្រុកកែវសីមាចៀសមិនផុតពីសេចក្ដីវិនាសសាបសូន្យ នៅក្នុងពេលឆាប់ៗខាងមុខនេះឡើយ។តាមប្រភពពីមន្ត្រីពាក់ព័ន្ធនៅច្រកទ្វេភាគីព្រំដែនណាំលា ច្រកដាក់ដាំ ខេត្តមណ្ឌលគិរី បានឲ្យដឹងថា រយៈពេលជិត ១សប្ដាហ៍កន្លងទៅនេះឈ្មួញជាច្រើននាក់បានសម្រុកដឹកជញ្ជូនឈើប្រណីត និងឈើប្រភេទលេខ1 ពីចំណុចស្រែប៊ូម ក្នុងស្រុកកោះញែក ស្រុកពេជ្រាដា ចេញទៅស្រុកយួន តាមច្រកណាំលា យ៉ាងគំហុក។សកម្មភាពរបស់ក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន គ្មានមន្ត្រីជំនាញ ឬសមត្ថកិច្ចណាទប់ស្កាត់ទេគឺមានតែជួយសម្រួលឲ្យឈ្មួញដឹកជញ្ជូនឈើទៅដល់គោលដៅយ៉ាងរលូន។ក្នុងនោះលោក យូ សុធា នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនដាក់ដាំ ស្រុកអូររាំង កំពុងរងការរិះគន់ថា សម្ងំប្រមូលលុយពីក្រុមឈ្មួញដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងត្រជាក់ចិត្ត។ប្រភពពីមន្ត្រីនៅច្រកណាំលា បានឲ្យដឹងទៀតថា ឈ្មួញដែលធ្វើសកម្មភាពដឹកជញ្ជូនឈើទៅស្រុកយួន យ៉ាងគឃ្លើននៅពេលនេះគឺឈ្មួញឈ្មោះ រិទ្ធ និងគូរកនរបស់ឈ្មួញ ដែលសុទ្ធតែជាឈ្មួញមានខ្នងបង្អែករឹងមាំ។ទោះជាយ៉ាងណាបើគ្មានការបើកបារ៉ាស់ពីសំណាក់លោក នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វេភាគីព្រំដែនណាំលាទេនោះ គឺគ្មានឈ្មួញណាអាចដឹកជញ្ជូនឈើពីទឹកដីខ្មែរឆ្លងចូលទឹកដីយួន តាមអំពើចិត្តបានដែរ។ប្រជាសហគមន៍ក៍ដូចជាប្រជាពលរដ្ឋ ក្នុងភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ស្រុកកោះញ៉ែក អំពាវនាវដល់ នាយឧត្ដមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការថ្នាក់ជាតិ ដើម្បីទប់ស្កាត់បទល្មើសព្រៃឈើធនធានធម្មជាតិ ព្រមទាំង លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ នេសាទ មេត្តាចាត់មន្ត្រីក្រោមឱវាទចុះត្រួតពិនិត្យជាបន្ទាន់ បើមិនដូច្នោះទេ ព្រៃឈើដែលនៅសេសសល់បន្តិចបន្តួច ពិតជាវិនាសអស់ក្រោមស្នាដៃមេឈ្មួញឈ្មោះ រិទ្ធ និងបក្សពួកឈ្មួញជាក់ជាពុំខាន់៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ