ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
នគរបាលស្រុកឯកភ្នំឃាត់ខ្លួនមុខសញ្ញាគ្រឿងញៀនម្នាក់អនុវត្តតាមច្បាប់៖
Sat,13 January 2024 (Time 03:24 PM)
ដោយ ៖ សហការីtnc (ចំនួនអ្នកអាន: 104នាក់)

នៅថ្ងៃទី១៣ខែមករាឆ្នាំ២០​២​៤ វេលាម៉ោង១និង០០នាទី​នៅចំ​ណុចភូមិសំរោងអូរទ្រា ឃុំសំ​រោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង អអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការនៃស្នងការដ្ឋាន​នគរបាលខេត្តបាត់ដំបង​ និងលោកវរសេនីយ៍ឯក​ សុខ​ និ​មល​ ស្នងការរងផែនការ ងារប្រឆាំងគ្រឿង​ញៀន​ លោកវរសេនីយ៍ឯក​ ឡុង​ យោធាវីរៈ​ អធិ ការនគរបាលស្រុកឯក​ភ្នំ​ បានដឹក​កម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋានន​គរបាលស្រុក ចុះប្រតិបត្តិការ បង្ក្រាប ករណីរក្សាទុកដោ យខុសច្បាប់នូវសារធាតុញៀន០១ករណី ក្នុងបទ​ល្មេីសជាក់​ស្ដែង ក្នុងនោះចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន​០១​នាក់ ឈ្មោះ រឿត សារីន ភេទប្រុ​ស អាយុ៤១ឆ្នាំ រស់នៅ ភូមិសំរោងអូរទ្រា ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់​ដំ​បង។
-វត្ថុតាងចាប់យកបានរួមមាន៖
-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ប្លាសស្ទិកពណ៌សថ្លាចំ​នួន១ថង់ទម្ងន់ ១.២២ក្រាម សង្ស័យមានសារធាតុញៀន។
-សម្ភារ:សម្រាប់ប្រេីប្រាស់គ្រឿងញៀនមួយចំនួន
-ទូរស័ព្ទដៃចំនួន១គ្រឿងម៉ូតូ០១ គ្រឿង(ចាស់)

បច្ចុប្បន្នសមត្ថកិច្ចបានកំពុងកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញអនុវត្តន៍បន្តតាមនិតិវិធី ច្បាប់៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
129 នាក់
ម្សិលមិញ :
399 នាក់
សប្តាហ៍នេះ :
2443 នាក់
ខែនេះ :
12619 នាក់
3 ខែនេះ :
37792 នាក់
សរុប :
1168930 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ