កាលពីថ្ងៃទី ១២ខែ មករាធ្ឆ្នាំ២០២៤ វេលាម៉ោង ១៣និង៥០នាទី នៅចំណុចក្រុមទី០១ ភូមិ ត្រាង ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ស្របតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក សុខ និមល ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនលោកវរសេនីយ៍ទោ សេង លុច អធិការនគរបាលស្រុកថ្មគោលនានដឹកនាំកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន រួមជាមួយកម្លាំងប៉ុស្តិនគរបាលអូរតាគី -អន្លង់រុន-ជ្រៃ នៃអធិការដ្ឋាននគរបាល ស្រុកចុះប្រតិបត្តិការបង្រ្កាបករណី រក្សាទុក និងប្រើប្រាស់ ដោយខុសច្បាប់ នូវសារធាតុញៀន០១ករណី ក្នុងបទ ល្មើសជាក់ស្តែង ដោយបានឃាត់ខ្លួនជនសង្ស័យបានចំនួន០៣នាក់គឺ៖១-ឈ្មោះ រឿម វណ្ណា ហៅ ពេក ភេទប្រុស អាយុ ៣៧ឆ្នាំរស់នៅ ភូមិ ត្រាងឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង(ម្ចាស់ថ្នាំ)។២-ឈ្មោះ បូរ សម្បត្តិ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិ ព្រៃដាច់ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ ៣-ឈ្មោះ ថៃ ឈិង ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិ ត្រស់ ឃុំ អូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។ -*វត្ថុតាងចាប់យកបានរួមមាន៖១-ម្សៅក្រាមពណ៌សថ្លា ច្រកក្នុងថង់ប្លាស្ទិកថ្លា ចំនួន០១ថង់ សង្ស័យមានសារធាតុញៀន ២-ទូរស័ព្ទដៃចំនួន០៣គ្រឿង៣-ម៉ូតូចំនួន០២គ្រឿងចាស់ ម៉ាកហុងដាឌ្រីមសេរីឆ្នាំ២០១៣ពណ៌ខ្មៅពាក់ស្លាកលេខបាត់ដំបង 1Q - 4551ចំនួន០១គ្រឿងនិងម៉ាក MSXពណ៌ខ្មៅលាយសពាក់ស្លាក លេខបាត់ដំបង 1X - 1285 ចំនួន០១គ្រឿង។៤-សំភារៈសំរាប់ជក់មួយចំនួន។ ករណីនេះសមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនមកការិយាល័យជំនាញដេីម្បីចាត់ការតាមនិតិវិធី ច្បាប់៕(រូបភាពនគរបាលស្រុកថ្មគោល)
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ