ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់អគារសាខាគយ និងរដ្ឋាករថ្មី នៅខេត្តកំពង់ស្ពី
Thu,01 February 2024 (Time 12:57 PM)
ដោយ ៖ សហការីpcm (ចំនួនអ្នកអាន: 77នាក់)

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងនៅក្នុង ពិធីសម្ពោធឆ្លងដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគាររដ្ឋបាលថ្មី សាខាគយ និងរដ្ឋាករខេត្តកំពង់ស្ពី នៅថ្ងៃទី ៣១ខែ មករាឆ្នាំ ២០២៤ នេះថា ការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ របស់ព្រះរាជាណាចក្រកម្ពុជា ដូចបច្ចុប្បន្ន អាចសម្រេចបាន ដោយសារយើងមានសុខសន្តិភាពពេញផ្ទៃប្រទេស ដែល សម្តេចអគ្គ-មហាសេនាបតីតេជោ ហ៊ុន សែន បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈ គោលនយោបាយ ឈ្នះ-ឈ្នះ, ដែលមកទល់ពេលនេះ មានរយៈពេល ២៥ ឆ្នាំហើយ ។ គោលនយោបាយ ឈ្នះ-ឈ្នះ បាននាំប្រទេសជាតិយើង ចាកផុតពីសង្គ្រាមរ៉ាំរ៉ៃ ដែលបានអូសបន្លាយជាច្រើនទសវត្សរ៍ ព្រមទាំងទទួលបានយ៉ាងពេញលេញ នូវសុខសន្ដិភាព, ការបង្រួបបង្រួមជាតិ, ស្ថិរភាពនយោបាយ និង សណ្ដាប់ធ្នាប់សង្គម ដែលជាបុរេលក្ខខណ្ឌដ៏ចាំបាច់មិនអាចោខ្វះបាន សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិទាំងមូល ។

ឈរលើមូលដ្ឋានដ៏រឹងមាំនេះ, រាជរដ្ឋាភិបាល, នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការ-ដឹកនាំដ៏ស្វាហាប់ និង ឈ្លាសវៃ របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក- រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បានដាក់ចេញនូវ យុទ្ធសាស្រ្តបញ្ចកោណ ,ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ ចម្បងពីរ គឺ៖ ទី១.ថែរក្សា និង ថែបំប៉នសុខសន្តិភាព ដែលសម្រេចបានមកដោយលំបាក ជាមួយនឹងការលះបង់មិនអាចកាត់ថ្លៃបាន, និង ពូនជ្រំចលនការនៃកំណើនសេដ្ឋកិច្ច និង ការអភិវឌ្ឍ ជារួម; និង ទី២.កសាង និង ពង្រឹង មូលដ្ឋានគ្រឹះ សម្រាប់ជំរុញសម្ទុះនៃការអភិវឌ្ឍប្រទេសជាតិ, ដោយឆ្លងកាត់បង្គោលចរនៃការប្រែខ្លួន ជាប្រទេសមានចំណូលមធ្យមកមិ្រតខ្ពស់ នៅឆ្នាំ ២០៣០, ឆ្ពោះទៅសម្រេច បាន ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០, តាមរយៈការកសាងភាពធន់រឹងមាំនៃវិស័យ ទាំង ៥ រួមមាន ៖ វិស័យសាធារណៈ, វិស័យសេដ្ឋកិច្ច, វិស័យហិរញ្ញវត្ថុ, វិស័យមូលធនមនុស្ស និង សង្គម, និង វិស័យបរិស្ថាន និង ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ ។

លើសពីនេះ, រាជរដ្ឋាភិបាល, ដឹកនាំដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី, ក៏បានដាក់ចេញ នូវ កម្មវិធីគោលនយោបាយអាទិភាព ចំនួន ៦ និង វិធានការគន្លឹះ ចំនួន ៥ សម្រាប់ដោះស្រាយអាទិភាពរបស់រាជរដ្ឋាភិបាល ក្នុងនីតិកាលទី ៧ នៃរដ្ឋសភា ដែលជាក្តីសង្ឃឹម និង ការប្រាថ្នាចង់បាន របស់ប្រជាពលរដ្ឋទូទាំងប្រទេស ។

Join Telegram
២០២៤ គឺជាឆ្នាំទី ១ នៃការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាល ទី ១ របស់រាជរដ្ឋាភិបាល ដែលជារបៀបវារៈគោលនយោបាយដ៏សំខាន់ សម្រាប់ការ-អភិវឌ្ឍប្រទេសជាតិ ប្រកបដោយទស្សនវិស័យច្បាស់លាស់ និង វែងឆ្ងាយ សំដៅជំរុញការអភិវឌ្ឍលើគ្រប់វិស័យ ជាបន្តទៀត ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី មានប្រសាសន៍បន្តថា ចំពោះសមិទ្ធិផលអគារសាខាគយ និងរដ្ឋាករថ្មី ដែលបានសម្ពោធដាក់ឲ្យប្រើប្រាស់នាពេលនេះ បានបង្ហាញឲ្យឃើញនៃវិវត្ត ផ្លាស់ប្តូរកន្លែងទីកន្លែងធ្វើការកាន់តែសមរម្យសំរាប់ថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្នុងការបំពេញការងារគយ និងរដ្ឋាករ កាន់តែល្អប្រសើរឡើងថែមទៀត ទោះកាលទេសនៃការរៀលត្បាតជំងីកូវីដ ១៩ ក៍ដោយ។ ជាមួយគ្នានេះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ជំរុញដល់មន្ត្រីក្រោមឱវាទ ត្រូវខិតខំបំពេញការងារតាមតារាងលំហូរនីតិវិធីការងារ ប្រកាន់យកអភិក្រមបួនប្រការគឺ ទី១ អនុវត្តការងារប្រកបដោយវិជ្ជាជីវៈ ទី២អនុវត្តការងារជាក្រុម ទី៣ប្រកាន់ខ្ជាប់ស្មារតីបុរេសកម្ម និងទី៤មិនត្រូវមើលរំលងកំហុសខ្លួនឯង ដោយត្រូវមានការសហការការងារយ៉ាងជិតស្និទ្ធរវាងអង្គភាព ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងអង្គភាពពាក់ព័ន្ធដទៃទៀត នៅក្នុងមូលដ្ឋានរបស់ខ្លួន។

លោក ឈួន ហៃ ប្រធានសាខាគយនិងរដ្ឋាករខេត្តកំពង់ស្ពឺបានបញ្ជាក់សមិទ្ធិផលដែលត្រូវសម្ភោធដាក់អោយប្រើប្រាស់នៅថ្ងៃនេះរួមមានអគាររដ្ឋបាល៖ ទំហំ ២០ម x ២៣ម កម្ពស់ ០២ជាន់ សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រក់ក្បឿង មានបំពាក់ម៉ាស៊ីនត្រជាក់ ១៥គ្រឿង។

អគារស្នាក់នៅ៖ ទំហំ ៣៧.៣០ម x ៧.៥ម កម្ពស់ ០២ជាន់ មាន១៦បន្ទប់ សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង មានបំពាក់ម៉ាស៊ីនត្រជាក់ ១៦គ្រឿង។

ឃ្លាំងស្ដុកទំនិញ៖ ទំហំ ៣០ម x ២០ម កម្ពស់៩.០៨៥ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកស័ង្កសី។

អាហារដ្ឋាន៖ ទំហំ ១៨.៤០ម x ៦.៤០ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។

អគារស្នាក់នៅសម្រាប់ចុងភៅ និងកម្មករ៖ ទំហំ ១២ម x ៤.៣០ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។

ប៉ុស្ដិ៍សន្តិសុខ៖ ទំហំ ៣.៥០ម x ៣.៥០ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។

រោងម៉ាស៊ីនភ្លើង៖ ទំហំ ៤ម x ៤ម សាងសង់អំពីបេតុងអាម៉េ ជញ្ជាំងឥដ្ឋបូកបាយអ ដំបូលប្រកក្បឿង។

ដងទង់ជាតិ៖ កម្ពស់ ៧.៦០ម អង្កត់ផ្ចិតបាត ៤ម ខៀនកម្ពស់ ០.៤០ម។

តសំយ៉ាបដំបូលរោងរថយន្ត៖ អំពីដែកប្រក់ស័ង្កសីទំហំ ២១០ម៉ែត្រការ៉េ។

. អំពីហេដ្ឋារចនាសម្ព័ន្ធនានា

មានសាងសង់ផងដែរនូវហេដ្ឋារចនាសម្ព័ន្ធនានាដែលរួមមាន៖

ការរងារតបណ្ដាញអគ្គិសនីខាងក្រៅអគារភ្ជាប់ជាមួយបង្គោលភ្លើង EDC

ដាំបង្គោលភ្លើងនិងដាក់អំពូលភ្លើងបំភ្លឺសាធារណៈអំពីសឡាចំនួន ១០ដើម

តបណ្ដាញទឹកស្អាតខាងក្រៅអគារភ្ជាប់ជាមួយបណ្ដាញរដ្ឋាករទឹក

រៀបចំប្រព័ន្ធលូទឹកកខ្វក់ និងលូទឹកភ្លៀង ៤៥០ម៉ែត្រ

ចាក់ផ្លូវបេតុងទំហំ ៣៩.៥២.៤៤ម៉ែត្រការ៉េ

ចាក់ផ្លូវថ្មមិចទំហំ ២,២៣៣ម៉ែត្រការ៉េ

រៀបចំលម្អបរិវេណអគារនិងសួនច្បារ

ដាំដើមឈើចម្រុះតូចធំ ចំនួន ១៦១ ដើម។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
264 នាក់
ម្សិលមិញ :
399 នាក់
សប្តាហ៍នេះ :
2578 នាក់
ខែនេះ :
12754 នាក់
3 ខែនេះ :
37927 នាក់
សរុប :
1169065 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ