ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់អាជីវកម្មខ្សាច់ គ្រួស៦កន្លែង លើការដឹកជញ្ជូន…..
Wed,27 March 2024 (Time 10:47 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 91នាក់)

មន្ទីរសាធារណការខេត្តត្បូងឃ្មុំ ចុះណែនាំម្ចាស់អាជីវកម្មខ្សាច់ គ្រួស៦កន្លែង លើការដឹកជញ្ជូន…..

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤នេះ កម្លាំងមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងកម្លាំងចម្រុះ បានចុះណែនាំដល់ម្ចាស់ដេប៉ូស្តុកខ្សាច់ គ្រួស ចំនួន៦កន្លែង ស្ថិតក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។��លោក គង់ សុភាព អនុប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ និងជាអ្នកដឹកនាំផ្ទាល់ បានបញ្ជាក់ឲ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តត្បូងឃ្មុំ បានចាត់កម្លាំងជំនាញមន្ទីរសហការ ជាមួយកម្លាំងអាជ្ញាធរ ឃុំ ស្រុក ចុះណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ត្រូវគោរពគោលការណ៍៣ចំណុច រួមមាន៖��១៖ រថយន្តដឹកកុំឲ្យលើសទម្ងន់ គឺដឹកស្មើទ្រុង�២៖ ត្រូវដឹក ខ្សាច់ស្ងួតកុំឲ្យមានទឹកហូរស្រក់លើថ្នល់�និងទី៣៖ គ្រប់រថយន្តដឹកត្រូវចងក្រណាត់បិទ ឬតង់ឲ្យជិតល្អ ការពារការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។��លោក គង់ សុភាព បានបញ្ជាក់ទៀតថា ការងារនេះ ជំនាញបានចុះណែនាំដល់គ្រប់ម្ចាស់អាជីវកម្មទាំងអស់ គឺដេប៉ូខ្សាច់ គ្រួស ការដ្ឋានកិនថ្ម និងដឹកដី ផងដែរ។ ពោលគឺ ក្នុង១ឆ្នាំជំនាញ បានចុះណែនាំដល់បងប្អូនទាំងនោះរហូត ៣ដងឯណោះ យើងអនុវត្តន៍បែបនេះជារៀងរាល់ឆ្នាំ តែពិតជានៅមានការដឹកលើសការណែនាំតិចតួច ដោយពួកគាត់លក់ដេញគ្នាប្រជែងទីផ្សារ។��លោកបានបញ្ជាក់បន្ថែមទៀតថា ថ្ងៃនេះដែរយើងសង្ឃឹមថា ម្ចាស់អាជីវកម្ម ខ្សាច់ គ្រួស ថ្ម និងដឹកដី ទាំងអស់នឹងចូលរួមផ្តល់កិច្ចសហការ ដើម្បីទប់ស្កាត់យានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ ដែលបានណែនាំ តែបើម្ចាស់អាជីវកម្ម ណានៅបន្តការដឹកលើសទម្ងន់ មន្ទីរនឹងចាត់វិធានការតាមផ្លូវច្បាប់ ឬឈានដល់ការបិទ ទីតាំងនោះតែម្តង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
277 នាក់
ម្សិលមិញ :
399 នាក់
សប្តាហ៍នេះ :
2591 នាក់
ខែនេះ :
12767 នាក់
3 ខែនេះ :
37940 នាក់
សរុប :
1169078 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ