ថ្ងៃអង្គារ៍ ទី៣១ ខែធ្នូ ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
អ្នក​ដំណើរ​ចំនួ​ន​៦៥​នាក់​និង​ក្រុម​ការងា​រ​៦​នាក់​នៅ​លើ​យន្តហោះ​បានស្លាប់ខ​ណៈបានធ្លាក់នៅរុស្ស៊ី
Thu,15 February 2018 (Time 04:50 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1842នាក់)

តាម​សម្តី​របស់​ក្រុម​មន្ត្រី​រុស្ស៊ី​ដែ​ល​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​អាទិត្យឲ្យដឹងថាមនុស្ស​ទាំង​៧១​នាក់​លើ​យន្តហោះ​ដឹក​អ្នក​ដំណើ​រ​របស់​រុស្ស៊ី​បាន​ស្លាប់​នៅ​ពេល​ដែល​យន្តហោះ​នេះ​បាន​ធ្លាក់ ក្បែរ​ទីក្រុង​ម៉ូស្គូ។ ការិយាល័​យ​ស៊ើបអង្កេត​ការ​ដឹក​ជញ្ជូន​របស់​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តីថ្លែងការណ៍មួយ​ថា «អ្នក​ដំ​ណើរ​ចំនួន​៦៥​នាក់​និង​ក្រុម​ការងារ​៦​នាក់​នៅ​លើ​យន្តហោះ​នោះ​បាន​ស្លាប់​ទាំងអស់​»។យន្តហោះ​ដែល​មាន​អាយុកាល​៧​ឆ្នាំ​នេះ បាន​បាត់​ដំណឹង​ពី​រ៉ាដា​ប៉ុន្មាន​នាទី បន្ទាប់​ពី​​ហោះ​ចេញ​ពី​អាកាសយានដ្ឋាន​ Domodedovo ដែល​ធំ​បំផុត​ទី​ពីរ​នៅ​ក្នុង​រដ្ឋធានី​ ហើយ​បា​ន​ធ្លាក់​ក្នុង​ល្បឿន​រហូត​ដល់​ទៅ​៦៧០០​ម៉ែត្រ​ក្នុង​មួយ​នាទី​នៅ​ពេល​ធ្លាក់។ នេះ​បើ​យោង​តាម​គេហទំព័រ FlightRadar24 ដែល​ជា​គេហទំព័រ​តាមដាន​ជើង​ហោះហើរ។យន្តហោះ​សម្រាប់​ហោះហើរ​ក្នុង​តំបន់​ប្រភេទ An-148 ដែល​ប្រតិបត្តិការ​ដោយ​ក្រុមហ៊ុន​អាកាសចរណ៍ Sara​tov បាន​ហោះហើរ​ចេញ​ពី​អាកាសយានដ្ឋាន Domodedovo ទៅ​កាន់​ទីក្រុង Orsk ​នៅ​ពេល​ដែល​យន្តហោះ​នោះ​បាន​ធ្លាក់​នៅ​ក្បែរ តំបន់ Argunovo ដែល​មាន​ចម្ងាយ​ប្រមាណ​៨០​គីឡូម៉ែត្រ​ប៉ែក​អាគ្នេយ៍​ពី​ទីក្រុង​ម៉ូស្គូ។ ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ចូលរួម​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​អ្នក​ស្លាប់​នៅ​ក្នុង​ហេតុការណ៍​ធ្លាក់​យន្តហោះ​នោះ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​របស់​លោក គឺលោក Dmitry Peskov។ កន្លែង​កើតហេតុ​មាន​ព្រិល​ទឹកកក​គ្រប់​ដណ្តប់​យ៉ាង​ក្រាស់ ដែល​ធ្វើ​ឲ្យ​ពន្យារ​ពេល​ដល់​ការ​ចូល​ទៅ​កាន់​តំបន់​នោះ ខណៈ​ដែល​ក្រុម​ការងារ​ជួយ​សង្គ្រោះ​ត្រូវ​ចត​រថយន្ត​របស់​ខ្លួន​ហើយ​ធ្វើ​ដំណើរ​ដោ​យ​ថ្មើរ​ជើង​ទៅ​កាន់​ទីនោះ។មូលហេតុ​នៃ​ហេតុការណ៍​នេះ​នៅ​មិន​ដឹង​នៅ​ឡើយ​ទេ បើ​ទោះ​បី​ជា​ក្រសួង​ដឹកជញ្ជូន​របស់​រុស្ស៊ី​និយាយ​ថា ខ្លួន​កំពុង​តែ​ស៊ើបអង្កេត​ទៅ​លើ​ករណី​អាកាសធាតុ​មិន​ល្អ​និង​ការ​ធ្វេសប្រហែស​របស់​អ្នក​បើកបរ​យន្តហោះក៏ដោយ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
77 នាក់
ម្សិលមិញ :
351 នាក់
សប្តាហ៍នេះ :
2410 នាក់
ខែនេះ :
11934 នាក់
3 ខែនេះ :
36931 នាក់
សរុប :
1259152 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ