ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ជួយស៊ែរផង ពេលនេះមិត្តជប៉ុនដែលតែងតែជួយយើងមានអាសន្នហើយ! ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសជប៉ុន ប្រកាសលេខ២ខ្សែទុកទំនាក់ទំនង ពេលជួបអាសន្ន ព្រោះទីក្រុងតូក្យូទាំងមូលនឹងជួបព្យុះយក្សដ៏ធំមិនធ្លាប់មាននៅថ្ងៃស្អែកនេះ
Fri,11 October 2019 (Time 11:41 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 92នាក់)

យោងតាមប្រភពព័ត៌មានបានអោយដឹងថា ទីក្រុងតូក្យូទាំងមូលនឹងត្រូវរងការបោកបក់ដោយព្យុះទីហ្វុងទី១៩ ដែលគេអះអាងថាជាព្យុះដែលកាចសាហាវបំផុតមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ជប៉ុនឡើយ។ មុននេះបន្តិចដែរ ស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសជប៉ុនផ្ទាល់ក៏បានចេញសេចក្តីជូនដំណឹងបន្ទាន់មួយ ជុំវិញករណីព្យុះទីហ្វុងទី១៩ នេះដោយអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាសិស្សនិស្សិតកម្ពុជា ដែលកំពុងស្នាក់នៅប្រទេសជប៉ុនអោយមានការប្រុងប្រយត្ន័ខ្ពស់។ ខ្លឹមសារនៃសេចក្តីជូនដំណឹងនេះមានដូចតទៅ៖

“សំខាន់ ព័ត៌មានបន្ថែមអំពីព្យុះទីហ្វុងទី១៩ ដែលនឹងបក់បោកលេីតំបន់កានតូ(ជុំវិញទីក្រុងតូក្យូ​) នៅថ្ងៃទី១២-១៣ ខែ​តុលា ឆ្នាំ២០១៩។ សូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ​ ក្នុងករណីអាសន្ន។ សូមចូលមេីលព័ត៌មានអំពីកម្រិតអាសន្ននៅតំបន់របស់លោកអ្នកផ្ទាល់តាមរយៈវេបសាយ​៖ https://www.jma.go.jp/en/warn/index.html ស្ថានទូតសូមអំពាវនាវដល់ប្រជាពលរដ្ឋ​ សិស្ស/និស្សិត​ ឬកម្មសិក្សាការីក្នុងតំបន់នេះមានការប្រុងប្រយ័ត្នខ្ពស់ និងជៀសវាងការធ្វេីដំណេីរចេញពីផ្ទះបេីពុំចាំបាច់ពិសេសនៅថ្ងៃចុងសប្តាហ៌នេះ។ ប្រសិនបើបងប្អូនមានព័ត៌មានអំពីប្រជាពលរដ្ឋ សិស្ស/និស្សិត ឬកម្មសិក្សាការីខ្មែរដែលរស់នៅក្នុងតំបន់នោះទទួលរងផលប៉ះពាល់ សូមមេត្តាជូនដំណឹងមកស្ថានទូតជាបន្ទាន់តាមរយ:ហ្វេសប៊ូកផេករបស់ស្ថានទូត ឬទូរស័ព្ទលេខ08046899374, និង08034597889។ សូមអរគុណទុកជាមុនចំពោះការសហការ និងសូមជូនពរអោយបងប្អូនជួបប្រទះតែសំណាងល្អ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
122 នាក់
ម្សិលមិញ :
510 នាក់
សប្តាហ៍នេះ :
3890 នាក់
ខែនេះ :
13292 នាក់
3 ខែនេះ :
37777 នាក់
សរុប :
1167119 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ