ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
អាជ្ញាធរក្រុងព្រះសីហនុបន្តចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ០៤
Fri,11 October 2019 (Time 11:49 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 67នាក់)

ខេត្តព្រះសីហនុ ៖ លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ លោក សន កុសល អភិបាលរង ក្រុង ក្រោមការចង្អុលបង្ហាញពីលោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ បានបន្តចុះរៀបចំសណ្តាប់ធ្នាប់ចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិលេខ០៤ ស្ថិតនៅសង្កាត់លេខ១ ក្រុង.ខេត្តព្រះសីហនុ។

បើទោះមានការខិតខំប្រឹងប្រែងពីលោកអភិបាលរងក្រុងយ៉ាងណាក៏ដោយនៅមិនទាន់បានរៀបរយល្អនោះឡើយ។ ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋបាលក្រុងព្រះសីហនុបានស្ទូចយករថយន្ត និងម៉ូតូជាច្រើនគ្រឿងផងដែរក្នុងមួយថ្ងៃៗ ប៉ុន្តែការកាត់បន្ថយកកស្ទះនេះបានរលូនលុះណាតែមានការចូលរួមគ្នារវាងអជ្ញាធរ និងពលរដ្ឋអ្នកពាក់ព័ន្ធដូចជា ៖ អ្នកលក់ដូរក្បែរផ្លូវទាំងសងខាង និងអ្នកឈប់ចតយានយន្តផ្សេងៗជាពិសេសម៉ូតូ។

លោក សន កុសល អភិបាលរងក្រុងព្រះសីហនុបានមានប្រសាសន៍ថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះបន្ទាប់ពីក្រុងព្រះសីហនុ បច្ចុប្បន្នកំពុងមានកំណើនប្រជាពលរដ្ឋខ្មែរ និងប្រជាពលរដ្ឋបរទេសដែលពួកគាត់បានសម្រុកមកធ្វើការងារ និងធ្វើវិនិយោគទុនក្នុងក្រុងព្រះសីហនុយ៉ាងច្រើនកុះករ ពិសេសអ្នកវិនិយោគទុនចិនដែលកំពុងប្រតិបត្តិការក្នុងវិស័យសំណង់អគារ ខុនដូរ និងវិស័យជាច្រើនទៀតដែលបាន ចែងក្នុងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាយើងសព្វថ្ងៃ ទើបបណ្ដាលឲ្យមានកំណើនយ៉ាងខ្លាំង សម្រាប់យានយន្តគ្រប់ធុនដែលបានធ្វើចរាចរណ៍លើដងផ្លូវ ជាក់ស្ដែងតាមបណ្ដោយផ្លូវជាតិលេខ០៤នេះតែម្ដង។

លោកអភិបាលរងក្រុងបានបន្តទៀតថា ការចុះរៀបចំសណ្ដាប់ធ្នាប់នេះ គឺលោកបានធ្វើជាប្រចាំរាល់ មួយសប្ដាហ៍២ថ្ងៃ។ នេះជាស្ថានភាពធូរស្រាល ហើយបើស្ថានភាពធ្ងន់ធ្ងរ លោកនឹងចុះរៀបចំរាល់ថ្ងៃ តែម្ដងទាំងការធ្វើចរាចណ៍លើដងផ្លូវ ទាំងសណ្ដាប់ធ្នាប់តាមដងផ្លូវ ដូចជា បញ្ហាការទុកដាក់សម្ភារៈ សំណង់លើចំណីផ្លូវការចតរថយន្ត យានយន្តលើចិញ្ចើមផ្លូវជាដើម។ លោកបញ្ជាក់ថា ចំណាត់ការនៃការរៀបចំសណ្ដាប់ធ្នាប់នេះ ហើយក៏មានប្រជាពលរដ្ឋស្ទើរតែគ្រប់គ្នាបានគាំទ្រ និងលើកទឹកចិត្តឲ្យមានការអនុវត្តន៍បន្តទៅទៀតដើម្បីឲ្យសោភ័ណ្ឌភាពទីក្រុងព្រះសីហនុរបស់យើងទាំងអស់គ្នាក្លាយជាទីក្រុង ទេសចរណ៍ស្រស់ស្អាតនាទិសនិរតីនៅពេលអនាគតដ៏យូរអង្វែង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
120 នាក់
ម្សិលមិញ :
510 នាក់
សប្តាហ៍នេះ :
3888 នាក់
ខែនេះ :
13290 នាក់
3 ខែនេះ :
37775 នាក់
សរុប :
1167117 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ