សាហាវទៀតហើយ!សម្លាប់ព្រៃផ្សៃ ចងដៃ រឹតក វាយក្បាលបែក បោះសពចោលក្នុងចំការអំពៅ សង្ស័យជាបុរសជនជាតិខ្មែរ ព្រោះនៅត្រង់ក ផ្នែកខាងមុខ មានស្នាមសាក់ជាភាសារខ្មែរ កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចតម្រួត អធិការ ភ្នំ ធួន ទទួលបានសេចក្ដីរាយការណ៍ថា ប្រះឃើញសាកសពបុរស ត្រូវគេសម្លាប់ នៅកណ្ដាលចំការអំពៅ ស្ថិតនៅភូមិ ផ្លាក់ ខេវ៉ា ឃុំផាំង ទ្រុ ស្រុកភ្នំ ធួន ខេត្ត កញ្ចនះ បុរី ទើបទាក់ទងពេទ្យ មន្ទីរពេទ្យ ចៅឃុន ផឌប៊ូន ភ្នំធួន តម្រួតក្រុមធ្វើកោសលវិច្ច័យ ចុះទៅត្រួតពិនិត្យ រួមជាមួយក្រុមជួយសង្រ្គោះ មូលនិធិ ខុនរត្ន័ ណាវុន ។នេះបើយោងការចុះផ្សាយ របស់គេហទំពរ័ក្នុងស្រុករបស់ថៃ(ខាវ សុទ្ធ)។ នៅកន្លែងកើតហេតុ នៅចម្ងាយពីផ្លូវប្រមាណ២គីឡូម៉ែត្រ ប្រទះឃើញសាកសពមនុស្សប្រុស ដេកស្លាប់នៅបរិវេណ ផ្លូវចុះទៅចំការអំពៅ សភាពសាកសព មានស្នាមត្រូវចង ដោយខ្សែនៅកដៃទាំងសងខាង នៅនៅត្រង់ក ខាងក្រោយក្បាលមានស្នាមរបួស ត្រូវវាយនឹងរបស់រឹង ទើបមានស្នាមរបួសខ្នាតធំ នៅក្នុងខ្លួនមិនឃើញមានភស្តុតាង ដែលបញ្ជាក់ថា ជាអ្នកណា?មកពីណា? អាយុប្រមាណ២៥-៣០ឆ្នាំ មានស្នាមសាក់ជាភាសារខ្មែរ នៅបរិវេណខាងមុខក។សមត្ថកិច្ចសាកសួរអ្នកភូមិ នឹងពលករបរទេស ដែលមកធ្វើការនៅតំបន់នេះ មិនមានអ្នកណាស្គាល់ទេ នឹងអះអាងថា មិនមែនអ្នកនៅតំបន់នោះទេ ។សមត្ថកិច្ចគិតថា អ្នកស្លាប់អាចត្រូវសម្លាប់នៅកន្លែងផ្សេង ហើយយកសាកសពមកបោះចោល នៅចំការអំពៅខាងលើ ដើម្បីបំបាត់ភស្តុតាង ទើបនាំសាកសពទៅធ្វើកោសលវិច្ច័យ មុននឹងបន្តស្រាវជ្រាវថា អ្នកស្លាប់ជាអ្នកណា? ដើម្បីតាមចាប់ខ្លួនជនល្មើស យកមកអនុវត្តតាមផ្លូវច្បាប់៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ