ថ្ងៃអង្គារ៍ ទី១៥ ខែតុលា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
លោក នង សុខុម ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​បាវិត និង​មុន្ត្រីក្រោមឱវាទ​ព្រួត​ដៃ​គ្នា​ប្រព្រឹត្ត​អំពើ​ពុករលួយ.....
Fri,27 December 2019 (Time 08:14 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 1514នាក់)

ស្វាយរៀង ៖ បើ​តាម​ប្រភព​ពី​អាជីវករ​អ្នករកស៊ី​ដឹក​ទំនិញ​ពី​ស្រុក​យួន ទាំង​មេ​ឈ្មួញ​វៀតណាម និង​មេ​ឈ្មួញ​ខ្មែរ ចូល​មក​តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត បាន​បញ្ជាក់​ប្រាប់​(​រស្មី​ឯករាជ្យ​) អោយដឹងថា សម្រាប់​មុន្ត្រី​គយ​ផ្នែក​ត្រួតពិនិត្យ​ឯកសារ​បាន​យក​លុយ​ពី​នាក់​រត់​ការ​ដឹកទំនិញ​មួយ​ឯកសារ​១០​ដុល្លា​ទៅ​១៥​ដុល្លា គយ​ឋានះ​អនុប្រធាន​ការិយាល័យ​១​ឯកសារ​៣០​ដុល្លា ។​

​ចំពោះ​លោក នង សុខុម ប្រធាន​គយ​និង​រដ្ឋ​ករ​បាវិត​តម្រូវអោយ​អ្នករត់​ការបង់​ក្នុង​១​មួយ​ឯកសារ តម្លៃ​ចាប់ពី​៥០​ដុល្លា​ឡើង​ទៅ ។ ដូច្នេះ​ក្នុង​មួយ​ថ្ងៃ​មាន​យ៉ាង​តិច​ជាង​ពី រយ​ឯកសារ​។​សួរ​ថា​លោក​នង សុខុម​រក​ចំណូល​បាន​ប៉ុន្មាន​?​ចុះ​ក្នុង​មួយខែ​? ចុះ​ក្នុង​មួយឆ្នាំ​? ចំណែក​មុន្ត្រី​គយ​ផ្នែក​សង្កេត​ក៍​ត្រូវ​អោយ​រថយន្ត​ដឹកទំនិញ​ក្នុង​មួយ​កុងតឺន័​របង់​៤០​ដុល្លា​និង​មុន្ត្រី​គយ​ត្រួតពិនិត្យ​បង្ក​ន់​ដៃ​បង់ពន្ធ​ក្នុង​មួយ​ឯកសារ​២០​ដុល្លា​។​

​ប្រភព​ព័ត៌មាន​ដដែលៗ​ពី​តៃកុង​រថយន្ត​ដឹក​ទំនិញ​តូច ធំ ដូច ជា សំលៀក បំពាក់ បន្លែ ផ្លែឈេ​ី និង គ្រឿង​អេ​និច ត្រនិច​បាន​លើកឡើង​ថា ពួកគាត់​រកស៊ី​សព្វថ្ងៃ​បាន​ត្រឹម​បង់​លុយ​ទៅ អោយ លោក នង សុខុម​និង​និង​បក្សពួក​មុន្ត្រី​ខាង​ក្រោម ។​

​ដោយឡែក តៃកុង​បើក កុងតឺន័រ​ជាច្រើន​នាក់​បាន​ទំលាយ​ប្រាប់​ភ្នាក់ងារ អ្នក​យក​ព័ត៍មាន​ជាក់ស្តែង​ចុះ​ទៅ​ដល់​នៅ​ថ្ងៃ ទី​២២ .​ខែ​ធ្នូរ ឆ្នាំ​២០១៩​នេះ ថា ក្នុង​តួ​កុងតឺន័រ​មួយ​គ្រឿង​តាម​ដឹកទំនិញ​តិច ឬ​ច្រើន​សុទ្ធ​តែ​គ្រឿង​អេ​និច ត្រ​និច ត្រូវ​បង់​អោយ​លោក នង សុខុម ក្នុង​តួ​កុងតឺន័រ​មួយ​គ្រឿង​ចាប់ពី​ប្រាំបី​ពាន់​ដុល្លា​ឡើង ទៅ​មួយ​ម៉ឺន​ដុល្លា​ក្នុង​តួ​នីមួយៗ​ក៍​ប៉ុន្តែ​លោក នង សុខុម មាន​ផ្នែក​រដ្ឋបាល​ជំនិតៗ​បាន​ខ្លែង​ឯកសារ​មួយ​កុង​តឺ ន័រជា​ថវិកា​ចូល​រដ្ឋ​៤​ពាន់ ដុល្លា ៥​ពាន់​ដុល្លា​ទៅ​វិញ​ក្នុង​មួយ តួ​កុង​តឺ ន័​រ ។ ប្រសិនបើ​មិន​បង់​តាម​គោលការណ៍​នោះទេ មិន​ថា​រថយន្ត​ដឹកទំនិញ តូចធំ ឬ​កុងតឺន័រ​ដឹង​តែ​ទៅ​មិន​ដល់​គោលដៅ ព្រោះថា លោក នង សុខុម ប្រធានការិយាល័យ​គយ​និង​រដ្ឋ​ករ​បាវិត​បាន​ដាក់​កូន​ចៅ​ជំនិតៗ​គ្រប់​ច្រក​ល្ហរ ចាំ​ប្រដេញ​រថយន្ត​ណា​មិន​ចូល​បង់លុយ មិនអោយ​រថយន្ត​គេច​រួច​មួយ​បាន​ឡើយ ។​

​សូម​ស្នើ​ទៅ​ដល់​លោក​អូន​ពន្ធ័មុន្នីរត្ន័ រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ជួយ​ត្រួតពិនិត្យ​នៅ​ទង្វើ​របស់​លោក​នង សុខុម​និង​បក្សពួក​កំពុង​ប្រព្រឹត្ត​អំពើ​ពុករលួយ​ផង​ទាន​.!​ដែល​បច្ចុប្បន្ន​សម្តេច​តេជោ ហ៊ុន សែន​ជា​ប្រមុខ​ថ្នាក់ដឹកនាំ​បាន​បង្កើត អភិក្រម​ទី​៥​មួយ ឆ្លុះ កញ្ចក់ ងួន​ទឹក ដុស​ក្អែល និង វះកាត់ ដល់​មុន្ត្រី​ខូច​ខិល កុំអោយ​ខូច​ដល់​មុន្ត្រី​ស្លូតត្រង់​ប៉ុន្តែ​សព្វថ្ងៃនេះ​លោក​នង សុខុម​កំពុងតែ​ផ្គើន​និង​បទ​ប​ញ​ញ្ជា​របស់​សម្តេច​តេជោ មិន​ញញើត​បន្តិច​សោះ​ឬមួយ​អត់​ដែល​បាន​ស្តាប់​អនុ​សាស្ត្រ​របស់​សម្តេច​។​

​បញ្ជាក់​ផង​ទីតាំង​គយ​និង​រដ្ឋ​ករ​បាវិត ស្ថិតនៅ ភូមិ​បាវិត​កណ្តាល សង្កាត់​បាវិត ក្រុង​បាវិត ខេត្ត ស្វាយរៀង ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
269 នាក់
ម្សិលមិញ :
415 នាក់
សប្តាហ៍នេះ :
2217 នាក់
ខែនេះ :
11145 នាក់
3 ខែនេះ :
31719 នាក់
សរុប :
1227459 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ