លោកឧត្តមសេនី៍ទោបែន រត្ន័ស្នងការនគបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥.......
សមត្ថកិច្ចចាប់ឃាត់ម៉ូតូដឹកជ្រូកចំនួន០៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន ០៤នាក់……នៅតាមច្រករបៀងព្រំដែនត្រពាំងផ្លុង
ខេត្ដត្បូងឃ្មុំ៖ នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩ ក្រោមការចង្អុលណែនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភណ្ឌ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងក្រោមការដឹកនាំបញ្ជាដោយផ្ទាល់យ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានចាត់តាំងកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៦១៥ និងកម្លាំងការិ.សេដ្ឋកិច្ច ដឹកនាំដោយលោកឧ/ត្រី ហុង ណាក់ ស្នងការរងទទួលការងារប្រឆាំងបទល្មើស សហការជាមួយកម្លាំងចម្រុះ មានវរសេនាតូចលេខ២ (វរ:យោធាការពារព្រ/ដ) ប៉ុស្ដិ៍ច្រកទ្វារអន្ដរជាតិត្រពាំងផ្លុង សាខាគយ និងរដ្ឋាករច្រកអន្ដរជាតិត្រពាំងផ្លុង បានចុះសហការបង្រ្កាបការនាំចូលជ្រូកពីប្រទេសវៀតណាម មកកម្ពុជា ចន្លោះបង្គោល១១៦ ទៅបង្គោល១១៧ ត្រង់បង្គោលពិសេស និងនៅចំណុចឃុំក្រែក ដោយធ្វើការចាប់ឃាត់ម៉ូតូដឹកជ្រូកចំនួន០៤គ្រឿង រថយន្ត២គ្រឿង ជ្រូកចំនួន៣៩ក្បាល និងមនុស្សចំនួន០៤នាក់។ បច្ចុប្បន្នកម្លាំងយើងខ្ញុំបានប្រគល់វត្ថុតាងទៅឲ្យជំនាញបសុពេទ្យ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តត្បូងឃ្មុំ ដើម្បីចាត់ការបន្ដតាមនីតិវិធី។