ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ពលរដ្ឋបានផ្ទុះការតវ៉ាបិទផ្លូវជាតិលេខ៤ដោយសា.........
Fri,19 April 2019 (Time 07:20 AM)
ដោយ ៖ (ចំនួនអ្នកអាន: 131នាក់)

ខេត្តព្រះសីហនុ ៖ ពលរដ្ឋ​បាន​ផ្ទុះ​ការតវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤ នៅ​ព្រឹក​មិញ​នេះ ខណដែល​ក្រុម​អាជ្ញាធរ​បាន​ចុះ​រុះរើ​សំណង់អានាធិបតេយ្យ​ស្ថិតនៅ​ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។
​តាម​ព័ត៌មាន​ទទួលបាន​ក្រុម​អាជ្ញាធរ​បាន​ចុះ​អនុវត្ត​ដីកា​នៅ​លើដី​របស់​ឈ្មោះ ជុំ សាវុធ ដែល​ត្រូវបាន​ក្រុម​អនាធិបតេយ្យ​មកពី​តំបន់​ផ្សេងៗ​ប្រមាណ​ជាង​៣០០ គ្រួសារ​បាននាំគ្នា​មក​ធ្វើ​ខ្ទម ដើម្បី​យក​ដី​នៅ​ចំណុច​ភូមិ​ចំណោត​រាម ឃុំ​បិត​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​
​លោក មៀ​ច ចាន់ មេឃុំ​បិទ​ត្រាំ​ង បញ្ជាក់ជូន​ថា ក្រុម​អាណាធិបតេយ្យ​ប្រមាណ​ជាង​៣០០០​គ្រួសារ​នេះ ខ្លះ​មកពី​សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ខ្លះ​មកពី​តំបន់​ពយ​ម៉ា​ចូ​វ ខ្លះ​មកពី​តំបន់​ឃុំ​បិត​ត្រាំ​ង ឃុំ​បឹង​តា​ព្រហ្ម និង​តំបន់​មួយចំនួន​នៃ​ស្រុក​កំពង់​សិលា នៅ​ខេត្ត​ព្រះសីហនុ ក្រៅពីនេះ​ក៏មាន​ក្រុម​ខ្លះមក​តាម​មេខ្យល់​អូសទាញ​មកពី​ខេត្ត​ដទៃទៀត មានដូចជា​ខេត្តកំពត ខេត្តតាកែវ ខេត្តព្រៃវែង ខេត្តស្វាយរៀង និង​ខេត្តកំពង់ស្ពឺ​ជាដើម​។​
​លោក​មេឃុំ​បាន​ឲ្យ​ដឹងថា បន្ទាប់ពី​មាន​ករណីនេះ អាជ្ញាធរ និង​នគរបាល បាន​ចុះ​សម្រប​ម​ស្រួល​ហើយ​ពន្យល់​ដល់​ក្រុម​ប្រជាពលរដ្ឋ​ដែល​បាន​ចាញ់បោក​មេខ្យល់​ឱ្យបាន​យល់ដឹង​អំពី​ទង្វើ​ខុសច្បាប់ ដោយ​ទៅកាន់​កាប់​លើដី​មាន​ម្ចាស់​រួចហើយ​។ ក្រោយពី​សម្របសម្រួល​នេះ ពួកគាត់​ទាំងនោះ​ក៏បាន​ដកថយ ហើយ​សមត្ថកិច្ច​ក៏បាន​យក​ឈើ​ដែល​ដាក់​ឃាំង​បិទផ្លូវ​នោះ​ចេញ ដើម្បីឱ្យ​អ្នកដំណើរ​អាច​ឆ្លងកាត់​ធម្មតា​ឡើងវិញ​៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
329 នាក់
ម្សិលមិញ :
311 នាក់
សប្តាហ៍នេះ :
2387 នាក់
ខែនេះ :
12455 នាក់
3 ខែនេះ :
37346 នាក់
សរុប :
1171188 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ