ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
គ្រុនឈាមដេកពេទ្យ គិតលុយអស់៥២០០$ អ្នកជំងឺមិនសុខចិត្ត ផ្អើលឆោឡោពេញគ្លីនិក......
Sat,15 June 2019 (Time 10:06 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 154នាក់)

កាល​ពី​ពេល​ថ្មីៗ​នេះ មាន​ករណី​គ្លីនិក​ឯក​ជន​មួយ មាន​ឈ្មោះ​បន្ទប់​ពិនិត្យ​និង​ព្យាបាល​ជំងឺ ហម ឡុង ធ្វើ​ការ​ព្យាបាល​អ្នក​ជំងឺ​ម្នាក់​មាន​ជំងឺ​គ្រុនឈាម​ម្នាក់​រយៈ​ពេល​៩​ថ្ងៃ ហើយ​ពេល​គិត​វិក្កយបត្រ​អស់​ប្រាក់​រហូត​ដល់​ទៅ ៥២០០$ បង្ក​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ដល់​ក្រុម​គ្រួសារ​អ្នក​ជំងឺ។ ភាគី​ខាង​គ្រួសារ​អ្នក​ជំងឺ​ពេល​ដែល​ឃើញ​វិក្កយបត្រ​មាន​ទឹក​ប្រាក់​ចំនួន​ច្រើន​បែប​នេះ ក៏​មាន​ប្រតិកម្ម​យ៉ាង​ខ្លាំង ព្រោះ​មិន​ដែល​គិត​ថា​ គ្រាន់​តែ​គ្រុនឈាម​សោះ​អស់​ប្រាក់​ច្រើន​បែប​នេះ។ ដោយ​គ្មាន​ប្រាក់​គ្រប់​ផង​ធ្វើ​ឲ្យ​ម្ដាយ​អ្នក​ជំងឺ សុំ​អង្វរ​ឲ្យ​ជួយ​​លោក​គ្រូ​ពេទ្យ​ជួយ​ចុះ​ថ្លៃ​បន្តិច តែ​លោក​គ្រូ​ពេទ្យ​មិន​ព្រម បង្ក​ឲ្យ​មាន​ការ​ប៉ះ​ទង្គិច​ពាក្យ​សំដី​គ្នា​តែ​ម្តង។តាម​រយៈ​គណនី​ហ្វេសប៊ុក​មួយ​មាន​ឈ្មោះ ខេមរា គូប៉ូតា បាន​សរសេរ​រៀប​រាប់​ថា៖ «ដេក​ពេទ្យ៩​ថ្ងៃ​ចេញ​វិក្កយបត្រ ៥២០០$​ ជំងឺ​គ្រុន​ឈាម ជួយ​ឲ្យ​គាត់​ល្បី​ផង​បង​ប្អូន​​ជិត​ផ្សារ​ឌុយ​មិច»។ ក្នុង​វីដេអូ​ខ្លីប​ប្រមាណ​៧​នាទី​បាន​ឲ្យ​ដឹង​ថា កាល​ដើម​ឡើយ​ពេល​ម្ដាយ​អ្នក​ជំងឺ​ឃើញ​វិក្កយបត្រ​អស់​ប្រាក់​ច្រើន​បែប​នេះ ​ក៏​សួរ​ទៅ​គ្រូ​ពេទ្យ​ឲ្យ​ចុះ​ថ្លៃ តែ​ត្រូវ​ស្ត្រី​ម្នាក់​និយាយ​ខ្លាំងៗ​ថា «កូន​ឈឺ​អស់​១០​ថ្ងៃ​ពេញ​មិន​មែន​បួន​ប្រាំ​ថ្ងៃ​ទេ ប្រើ​សុទ្ធ​តែ​ថ្នាំ​ថ្លៃៗ ស្គាល់​ហើយ​អ្នកខេត្តពេទ្យ​មើល​ជំងឺ​​ជា​ហើយ​កុំ​ចង់​ធ្វើ​បាប​ពេទ្យ!» គ្រូ​ពេទ្យ​បន្ថែម​ថា​ប្រើ​សុទ្ធ​តែ​ថ្នាំ​ថ្លៃៗ ក្នុង​មួយ​ថ្ងៃ​៣០០$ ហើយ​នៅ​មាន​ ថ្នាំ​បន្ថែម​ផ្សេងៗ​ទៀត។គ្រូ​ពេទ្យ​បាន​បន្ថែម​ទៀត​ថា «អ៊ី​ឯង​ពេល​កូន​ឈឺ​ដំបូង​ប្រាប់​ថា ​អស់​ប៉ុន្មាន​អស់​ទៅ​ឲ្យ​តែ​កូន​ជា តែ​ពេល​កូន​ជា​ហើយ​ស្រែក​ថា​អស់​ថ្លៃ»។ បន្ទាប់​ពី​វីដេអូ​ត្រូវ​បាន​អ្នក​លេង​បណ្ដាញ​សង្គម​ជា​ច្រើន​នាក់​បាន​ចែក​រំលែក​ ហើយ​អ្នក​ខ្លះ​បាន​បញ្ចេញ​មតិ​យោបល់​ថា លោក​គ្រូ​ពេទ្យ! ទោះ​ប្រើ​ថ្នាំ​ថ្លៃ​បែប​ណា​ក៏​មិន​អស់​ដល់​ ៥២០០$ដែរ បើ​គ្រាន់​តែ​ជំងឺ​គ្រុន​ឈាម​នោះ ឯ​អ្នក​ខ្លះ​ទៀត​ថា​ជំងឺ​គ្រុន​ឈាម​កូន​គាត់​មើល​អស់​តែ​៤០$ ផង ហើយ​ពេទ្យ​ឯក​ជន​ទៀត៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
257 នាក់
ម្សិលមិញ :
510 នាក់
សប្តាហ៍នេះ :
4025 នាក់
ខែនេះ :
13427 នាក់
3 ខែនេះ :
37912 នាក់
សរុប :
1167254 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ