ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
គ្រោះថ្នាក់គួអោយរន្ធត់មួយបណ្តាលអោយមនុស្ស១១នាក់ស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺ
Sun,09 June 2019 (Time 07:20 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 236នាក់)

ព៌តមានបន្ថែម៖ មនុស្សស្លាប់កើនដល់១១នាក់ ក្នុងនោះមានមន្រ្តីគយមាត់ច្រកកំពង់ផែស្វយ័តក្រុងព្រះសីហនុ០៣រូបដែរខេត្តកំពង់ស្ពឺ-(ដំណឹងបន្ថែម) ជនរងគ្រោះដែលស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៏រថយន្ត៣គ្រឿងបុកគ្នា ឆេះជាអគ្គិភយ័នៅស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺកាលពីព្រលប់ថ្ងៃ08.06.2019នេះ ក្នុងចំណោមជនរងគ្រោះ6នាក់ដែលលជិះរថយន្តហាយឡិនឌរ័ មានមន្ត្រីគយដែលធ្វើការក្នុងមាត់ច្រកកំពង់ផែស្វយត័ក្រុងព្រះសីហនុចំនួន3នាក់។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៏នេះមានមនុស្ស11នាក់ស្លាប់និងមួយចំនួនទៀតរងរបួស ដែលជាការបុកប៉ះគ្នាវាងរថយន្ត HIGHLANDER បើកពីកើតទៅលិច (ភ្នំពេញ-ព្រះសីហនុ) បានវ៉ាជែងរួចជ្រុលទៅបុក រថយន្តទេសចរណ៍ ២៤កៅអីមួយគ្រឿងមកពីមុខ និងជ្រុលទៅបុករថយន្តកូរ៉េដឹកទំនិញមួយគ្រឿងទៀត បណ្តាលឲ្យផ្ទុះឆេះតែម្តង។គួររំលឹកផងដែរថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្ត៣គ្រឿងបានបុកគ្នាយ៉ាងរន្ធត់នៅស្រុកភ្នំស្រួច បានបណ្តាលឲ្យមាន មនុស្ស១១នាក់ស្លាប់និងមាន២នាក់រងរបួសធ្ងន់ ត្រូវបានដឹក យកទៅសង្គ្រោះនៅមន្ទីពេទ្យ។ នេះបើយោងតាមគណនី​ហ្វេសប៊ុក​អភិបាលខេត្តកំពង់ស្ពឺ។ហេតុការណ៍មួយនេះកើតឡើងនៅវេលាម៉ោង៦និង១០នាទីល្ងាច ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ចន្លោះគីឡូម៉ែត្រលេខ៨៥-៨៦ ក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បណ្តាលឲ្យផ្ទុះបង្កទៅជាអគ្គិភ័យឆាបឆេះរថយន្ត២គ្រឿង យ៉ាងខ្លាំង។ចំពោះមូលហេតុគឺដោយសាររថយន្តម៉ាក់ HIGLANDER វ៉ាជែងបានជ្រុលទៅបុកជាមួយរថយន្តទេសចរណ៍២៤កៅអី មកពីមុខរួចជ្រុលទៅបុកនឹងរថយន្តកូរ៉េ១គ្រឿងបណ្តាលឲ្យឆាបឆេះតែម្តង៕ដោយ ឯម សុវិសេដ្ឋ

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
67 នាក់
ម្សិលមិញ :
399 នាក់
សប្តាហ៍នេះ :
2381 នាក់
ខែនេះ :
12557 នាក់
3 ខែនេះ :
37730 នាក់
សរុប :
1168868 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ