ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ខេត្តសៀបរាប ប្រភពពីប្រជាពលរដ្ធធ្វេីដំណេីរតាមផ្លូវជាតិលេខ06បានប្រាប់គេហទំព័រ pcm hot new អោយដឹងថា
Wed,14 August 2019 (Time 08:24 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 187នាក់)

សៀមរាប៖ប្រភពពីប្រជាពលរដ្ឋធ្វើដំណើ​រតាមផ្លូវជាតិលេខ០៦ បានប្រាបគេហទំព័រ PCM ឲ្យដឹងថា សព្វថ្ងៃមានរថ​យន្តដឹកទំនិញធំៗគ្រប់ប្រ​ភេទ ជាច្រើនគ្រឿងបានធ្វើ​ចរាច​រណ៍ ដឹក​​ទំនិញឆ្លងកាត់ស្ថានីយ៍ថ្លឹងរថយន្ត នៅចំណុចភូមិគោកដូង ឃំុពួក ស្រុកពួក ខេត្តសៀមរាប ដោយមានការបើក​ភ្លើងខៀវឲ្យរថយន្តធំៗរាប់សិបគ្រឿងបើកឆ្លងកាត់ស្ថានីយ៍ ដោយមិនចាំបាច់មា​នក្រុមបច្ចេកទេសត្រួតពិនិត្យទេ ។
ប្រភពបន្ត​ថា ក្រុមរថយន្តធំៗដឹកទំនិញផ្សេងៗ ដែលមានផ្ទុកលើសទម្ងន់ពី៥តោនចុះក្រោម គេ​សង្កេតឃើញ ក្រុមម្ចាស់រថយន្តរត់ទៅ​បង់លុយ២០.០០០មុឺនរៀល ទៅ៥០.០០០មុឺនរៀល​រួច ឬ ប្រាប់ស្លាកលេខរថ​យន្ត និ​ងឈ្មោះ ថៅកែរប​ស់ពួកគេគឺរួចជាការស្រេច គេសង្កេតអោយឃើញថានៅពេលអ្នកសារព័ត៌មានចុះទៅផ្តិតរូបភាព មន្ត្រីទីនោះបានដេញឡានដែលថ្លឹងរួចនោះមិនអោយចុះមកបង់លុយទេតែមានព្រូឡានខ្លះករត់ចុះទៅដែរតែត្រូវជញ្ជីងដេញអោយទៅវិញ។
តាមការអោ​យដឹងពីក្រុមឈ្មួញបានបង្ហើបថា រាល់កាដឹកទំនិញប្រភេទរថយន្តធំៗ គឺបានបង់លុ​យ​​ ឲ្យទៅមន្តី្រជំនាញ ដែលនៅប្រចាំ​ការនៅស្ថានីយ៍ថ្លឹង នោះរួចរាល់អស់ហើយ ។ ក្នុងមួយយប់ៗរ​ថយន្ត ដែលបានឆ្លងកាត់ស្ថានីថ្លឹងរថយន្តនៅចំណុច នោះរាប់​សិបគ្រឿងឯណោះ ។
បើតាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា មានរថ​យន្តធំៗដឹកទំនិ​ញ និងដឹកស្រូវ សុីម៉ុង ដែក ផ្សេងៗជា​ច្រើន គ្រឿងឆ្លងកាត់ស្នាក់ការស្ថានីយ៍មួយនេះ ប៉ុន្តែក្បួនរថយន្តទាំង​នោះ ភាគច្រើនគឺមិនបានចូ​លថ្លឹងនោះទេ ឃើញតែម្ចាស់រថយន្តចុះរត់ត​ម្រង់ទៅកាន់មន្ត្រីជំនាញ​ ដែលកំពុងអង្គុយប្រចាំការ​ទើ​បអាចបន្ត​ដំណើរទៅមុខទៀត បានដោយ​មិនបាច់ថ្លឹង ឬ ក្រុមបច្ចេក​ទេសត្រួតពិនិត្យឡើយ ។
សង្ស័យថាមានការបើកភ្លើងខៀវ ពីលោកខៀវ ប្រសើ អនុប្រធានមន្ទីរសាធារណៈ​ការ​ និង ដឹកជញ្ជូនខេត្តសៀមរាប ទើបដំណើរស​កម្មភាពពុ​ករលួយទាំងនេះ អាចដំណើ​រការយ៉ាងរលូន និង ស្ងាត់ស្ងៀមបាន​ជាច្រើនឆ្នាំមកហើយ ។
ជាក់ស្តែង នៅយប់ថ្ងៃ12 ខែសីហា ឆ្នាំ២០១៩ នេះមានម្ចាស់រថយន្ត ឬ ព្រូរថ​យន្តបានរត់ចុះទៅជួប​ក្រុមមន្ត្រីនៃស្ថានីយ៍ ដើម្បីសុំបើក​ផ្លូវ បន្តដំណើ​រទៅមុខទៀត ឬ ក៏​យកលិខិ​តបទ​ដ្ឋានបច្ចេកទេស USA ជូនជំ​នាញដើម្បីពិនិត្យសំរេច​ក្នុងតម្លៃណាមួយ ដែលអាចទៅបាន ។ មិនតែប៉ុណ្ណោះ ការរត់ទៅជួបមន្ត្រីជំនាញ គឺ​យើងឃើញមិនបាន​ ៥​នាទី​ផងហើយក៏​រត់មក​វិញ​ដោយបញ្ជារ​​ថយន្តអោយបន្តដំណើរ ។
ពាក់ព័ន្ធទៅនឹ​ងការិះគន់ខាងលើ គេហទំព័រ PCM TV ONLINE យើងមិនអាច​ទំនាក់ទំ​នងសុំការបំភ្លឺ​ពី​​លោកខៀវ​ ប្រសើ អនុប្រធានស្ថានីយ៍ថ្លឹងរ​ថយន្តស្រុកពួកបានទេ ។ ដោយឡែកលោកគឹម ប៉ុណ្ណា ប្រធានមន្ទីរ​សារធារណៈការ និង ដឹកជញ្ជូនខេត្តសៀមរាប ក៏​ទាក់ទងមិនបានដែរ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
375 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
4052 នាក់
ខែនេះ :
13437 នាក់
3 ខែនេះ :
37772 នាក់
សរុប :
1166862 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ