ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ទង្វើរបស់កម្ពុជា ធ្វើឲ្យពិភពលោកលាន់មាត់ថា «ប្រទេសកម្ពុជាតូចមែនពិត ប៉ុន្តែមានបេះដូងធំធេងណាស់»!
Fri,14 February 2020 (Time 10:34 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 215នាក់)

ខេត្តព្រះសីហនុ៖ នៅក្នុងថ្ងៃបុណ្យនៃក្តីស្រលាញ់ទី ១៤ កុម្ភៈ ២០២០ នេះ ប្រទេសកម្ពុជា ទទួលបានការស្រលាញ់គោរព និងកោតសរសើរយ៉ាងច្រើនលើសលប់ ពីសំណាក់មហាជនទូទាំងពិភពលោក ជាពិសេសគឺអ្នកទេសចរណ៍នៅលើនាវា WS Westerdam តែម្តង ដោយម្នាក់ៗបានបង្ហាញពីក្តីរំភើបជាខ្លាំង ចំពោះទឹកមនុស្សធម៌មិនកាន់ពូជសាសន៍របស់កម្ពុជា។ជាការពិតណាស់ ហើយជាក់ស្តែងកាលពីព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា បានអញ្ជើញធ្វើដំណើរពីភ្នំពេញមកទទួលស្វាគមន៍ និងផ្តល់នូវក្តីស្រឡាញ់អស់ពីបេះដូងដោយផ្ទាល់ ដល់បងប្អូនអ្នកទេសចរណ៍ចម្រុះជាតិសាសន៍ជាងពីរពាន់នាក់ ដែលបានធ្វើដំណើរតាមនាវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិក ដែលមិនត្រូវបានស្វាគមន៍ឲ្យចុះចត នៅតាមប្រទេស និងកោះចំនួន៦រួចមកហើយនោះ ប៉ុន្តែនៅថ្ងៃនេះគឺព្រះរាជាណាចក្រកម្ពុជា បានស្វាគមន៍ទទួលពួកគេដោយក្តី រីករាយរាក់ទាក់ ស្និទ្ធស្នាល កក់ក្តៅ និងស្រលាញ់ដ៏ជ្រាលជ្រៅបំផុត ក្រោមការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ សម្តេចតេជោ ហ៊ុន សែន។មិនតែប៉ុណ្ណោះ យោងតាមរូបថតជាច្រើនសន្លឹកខាងក្រោមនេះ បានបង្ហាញឲ្យឃើញពីទឹកមុខរំភើបរីករាយយ៉ាងក្រៃលែង របស់អ្នកទេសចរណ៍គ្រប់គ្នា ដែលទីបំផុតពួកគេក៏មានឱកាសអាចត្រឡប់ទៅកាន់ប្រទេសរបស់ពួកគេវិញហើយ។
លើសពីនេះ ខណៈចុះពីលើនាវា ពួកគេម្នាក់ៗថែមទាំងបានបង់ក្រម៉ាខ្មែរនៅលើ.ក បង្ហាញពីក្តីស្រលាញ់ និងថែមទាំងបានសំពះ និងឲ្យមេដៃដល់ប្រទេសកម្ពុជា បង្ហាញពីភាពដឹងគុណ និងលើកសរសើរចំពោះទឹកចិត្តរបស់កម្ពុជាថែមទៀតផង ជាមួយនឹងពាក្យមួយឃ្លាដែលពោរពេញទៅដោយអត្ថន័យថា «ប្រទេសកម្ពុជាតូចមែនពិត ប៉ុន្តែមានបេះដូងធំធេងណាស់»៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
495 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
4172 នាក់
ខែនេះ :
13557 នាក់
3 ខែនេះ :
37892 នាក់
សរុប :
1166982 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ