ថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគ​រ​បាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា គណនីហ្វេសប៊ុកឈ្មោះ (អធិរាជ ម​ហាសាច់) បានផ្សាយផ្ទាល់ (Live) រូបភាពនិង​សម្លេងដោយធ្វើការជេរប្រមាថយ៉ាងធ្ងន់ធ្ងរ
Wed,05 February 2020 (Time 01:08 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 210នាក់)

(បាត់ដំបង)ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគ​រ​បាលខេត្តបាត់ដំបងសូមជម្រាបជូនសាធារណៈជនពិសេសអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា នៅរសៀលថ្ងៃទី៤ ខែ កុម្ភៈ ឆ្នាំ ២០​២០មានម្ចាស់គណនីហ្វេសប៊ុកឈ្មោះ (អធិរាជ ម​ហាសាច់) បានផ្សាយផ្ទាល់ (Live) រូបភាពនិង​សម្លេងដោយធ្វើការជេរប្រមាថយ៉ាងធ្ងន់ធ្ងរដល់សមត្ថកិច្ចនគរបាលចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងដែលកំពុងបំពេ​ញ ភារកិច្ចនៅលើដងផ្លូវសារធារណៈក្នុងគណៈ កម្មាធិការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង​ស្របតាមច្បាប់តួនាទីនិងភារកិច្ចរបស់ខ្លួន។

ការបំពេញភារកិច្ចរបស់មន្រ្តីនគរបាលចរាចរណ៍ត្រូវតែអនុវត្តស្របទៅតាមច្បាប់ដែលបានចែង និងបទដ្ឋានគតិយុត្ត នានាដែលបានកំណត់​ដោ​យ​ គ្មានការលើកលែង និងយោគយល់បានឡើយចំពោះអ្នកប្រព្រឹត្តិខុសច្បាប់។ ករណីអ្នក​បើកបរ (គ្មានប័ណ្ណបើកបរ) ត្រូវទទួលការពិន័យអន្តរការណ៍ស្របតាមមាត្រា១០នៃអនុក្រិត្យ​លេខ​ ៤៤អន ក្រ.បកចុះថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០​១​៧ របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ។

សកម្មភាពរបស់ម្ចាស់គណនីហ្វេសប៊ុកខាងលើ​មានចេតនាគាំទ្រយ៉ាងពេញទំហឹង និងកំពុងលើក​ទឹកចិត្តចំពោះអ្នកប្រព្រឹត្តិផ្ទុយពីច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោកនៃព្រះរាជាណាចក្រកម្ពុជាក្រៅពីនេះសកម្មភាពរបស់ម្ចាស់គណនីហ្វេសប៊ុក​ខាងលើបានប្រព្រឹត្តិផ្ទុយយ៉ាងជាក់ស្តែង នឹងជំ​ពូកទី៤ មាត្រា៥០២ ក្រមព្រហ្មទ័ណ្ឌនៃព្រះរាជាណា​ចក្រកម្ពុជាដែលមានចែងពីការជេរប្រមាថ និងការប្រឆាំងនឹងអ្នករាជការសាធារណៈហើយអំពើនេះត្រូវទទួលនូវទោសព្រហ្មទ័ណ្ឌផង ដែរចំពោះអ្នកប្រព្រឹត្តិ ។

សកម្មភាពជេរប្រមាថមាក់ងាយចំពោះមន្រ្តីន​គរបាលជាតិ​ ជាសាធារណ:បែបនេះយេីងមិនអាច​ទទួលយក​បានឡេីយ​ នៅពេលនេះថ្នាក់​ដឹក​នាំស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់​ដំ​បងកំពុងពិនិត្យ និងពិចារណាអំពីវិធានការខាងផ្លូវច្បាប់ចំពោះទង្វើនិងសកម្មភាពខុសឆ្គង របស់ម្ចាស់គណនីហ្វេសប៊ុកខាងលើហេីយ​ ។

សូមជម្រាបជូនថា រដ្ឋធម្មនុញ្ញនៃព្រះរាជា​ណា​ចក្រកម្ពុជា មាត្រា៣១បានចែងអំពីសិទ្ធិ និងករ​ណីកិច្ចរបស់ប្រជាពលរដ្ឋខ្មែរ ដែលក្នុងនោះប្រ​ជាពលរដ្ឋខ្មែរមានភាពស្មើគ្នាចំពោះមុខច្បាប់ ការប្រើសិទ្ធិសេរីភាពផ្ទាល់ខ្លួនរបស់បុគ្គលម្នាក់ៗ​មិនត្រូវឲ្យប៉ះពាល់សិទ្ធិសេរីភាពអ្នកដទៃឡើយការប្រើសិទ្ធិសេរីភាពនេះត្រូវប្រព្រឹត្តិតាម​លក្ខខ័​ណ្ឌកំណត់ក្នុងច្បាប់ដូច្នេះសូមបងប្អូនប្រជា​ពល​
រ​ដ្ឋ​មេត្តាចូលរួមគោរពច្បាប់ទាំងអស់គ្នាដោយ​សេចក្តីគោរពនិងភាតរភាពបំផុត ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
134 នាក់
ម្សិលមិញ :
510 នាក់
សប្តាហ៍នេះ :
3902 នាក់
ខែនេះ :
13304 នាក់
3 ខែនេះ :
37789 នាក់
សរុប :
1167131 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ