ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ឃាត់ខ្លួន​មន្ត្រី​ប៉ូលិស​ ប៉េអិម​ និង​យោធា​ខេត្ត​ត្បូងឃ្មុំ​៦នាក់​​ គ្រា​ដែល​ដេញ​តាម​ចាប់​រថយន្ត​ដឹក​ឈើ​ ដល់​ទឹកដី​ខេត្ត​កំពង់ចាម​ ហើយ​បាញ់​បោះ​សេរី​ !!!
Mon,15 June 2020 (Time 03:38 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 236នាក់)

ខេត្តកំពង់ចាម ៖ មន្ត្រីប៉ូលិស ប៉េអឹម និងយោធា​ខេត្ត​ត្បូងឃ្មុំ​ចំនួន៦នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​ស្រុក​ពៃឈរ​ សហការជាមួយ កម្លាំង​ជំនាញ​ខេត្ត​កំពង់ចាម​ ធ្វើការ​ឃាត់ខ្លួន​ ខណៈ​ដែល​ក្រុម​នេះ​បានបង្កការបាញ់បោះសេរីទៅលើឈ្មួញរកស៊ីឈើ ផ្អើលតាំងពីខេត្តត្បូងឃ្មុំ រហូត​ដល់ខេត្តកំពង់ចាម ព្រោះខឹងរថយន្តដឹកឈើមិនព្រមឈប់តាមបំណងរបស់ពួកគេ។

ហេតុ​ការណ៍​នេះ​បាន​កើតមាន​ឡើង​កាល​ពី​វេលាម៉ោង​១២និង​៤០នាទី​កាលពី ថ្ងៃ​ទី​១៤​ ខែ​មិថុនា​ ២០២០នៅក្នុងទឹកដីស្រុកព្រៃឈរ ខេត្តកំពង់ចាម។
អធិការ​នគរបាល​ស្រុក​ពៃឈរ​ លោក​វរសេនីយ៍​ឯក​ កែវ​ ស៊ាង​ហ៊ាន់​ បាន​ឲ្យដឹងថា​ កម្លាំង​ជំនាញ​បានធ្វើការឃាត់​​រថយន្ត​ចំនួន​៤គ្រឿង​ និង​ឃាត់ខ្លួន​​មនុស្ស​៦នាក់​ មកពីស្ថាប័នចំនួន៣ផ្សេងគ្នា រួមមាន

១.ឈ្មោះផុន វាសនា ឋានៈនាយផ្នែកសន្តិសុខ ជាមន្ត្រីនគរបាលស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
២.ឈោះជាតិ សំណាង ឋានន្តរសក្កិអនុសេនីយ៍ត្រី ជាជំនួយ
ការហ្វឹកហ្វឺន យោធាស្រុកត្បូងឃ្មុំ ដែល​ជា​អ្នក​បាញ់បោះដោយកាំភ្លើង Ak47 ចំនួន១គ្រាប់។
៣.ឈោះកេត តារា ឋានន្តរសក្កិនាយចំណង់ យោធាស្រុកត្បូងឃ្មុំ។
៤.ឈោះម៉ៅ អឿន ឋានន្តរសក្កិអនុសេនីយ៍ទោ កងការពារស្រុកត្បូងឃ្មុំ។
៥.ឈ្មោះខែម សុធារ័ត្ន ឋានន្តរសក្កិអនុសេនីយ៍ទោ នាយផ្នែកសន្តិសុខ (ប៉េអឹម)
៦.ឈ្មោះវ៉ាន់ សុទ្ធ ឋានន្តរសក្កិនាយចំណង់(ប៉េអឹម)។

ក្រៅពីឃាត់ខ្លួនមន្ត្រីប្រដាប់អាវុធទាំង៦នាក់ខាងលើនោះ សមត្ថកិច្ចខេត្តកំពង់ចាម ក៏បានឃាត់ខ្លួនព្រូឡានម្នាក់ ឈ្មោះរីម សុខរឹម ភេទប្រុស អាសយុ២៧ឆ្នាំ រស់នៅភូមិកោះកន្ដឹន ឃុំសាមគ្គី ស្រុកស្ទឹងត្រែង ខេត្តស្ទឹងត្រែង និងដកហូតវត្ថុតាង រួមមាន រថយន្តម៉ាកសំាងយ៉ុង១គ្រឿង ពណ៌លឿង ដែលដឹកសសរចំនួន១៦ដើម កាំភ្លើងម៉ាកAKចំនួន១ដើម គ្រាប់២៤
គ្រាប់ រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2Q-2237 រថយន្តម៉ាកកាមរីបាឡែនមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ2T-4068 និងរថយន្តម៉ាកតូយូតា ហាយព្រីតមួយគ្រឿង ពាក់ស្លាកលេខ ខេមរភូមិន្ទ 2-0538 ។

សមត្ថកិច្ចបានបញ្ជាក់ថា ការឃាត់ខ្លួនជនទាំង៦នាក់នេះ បន្ទាប់ពីពួកគេបានបង្កការបាញ់បោះយ៉ាងសេរី ដើម្បីឃាត់រថយន្តដឹកឈើតាំងពីខេត្តត្បូងឃ្មុំ រហូតដល់ទឹកដីខេត្តកំពង់ចាម ពោលគឺនៅចំណុចភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម ព្រោះ​ខឹងរថយន្តដឹកឈើមិន​ព្រម​ឈប់ ​ហើយ​បើក​ប៉ះពា​ររថយន្តក្រុមខ្លួន បណ្តាល​ឲ្យ​ក្រឡាប់​១​គ្រឿង ​នៅ​ខេត្ត​ត្បូងឃ្មុំ ។ បែបណាក្ដី ក្រោយការឃាត់ខ្លួនជនសង្ស័យទាំង៦ និងវត្ថុតាង ត្រូវសមត្ថកិច្ចជំនាញនៃអធិការដ្ឋានគរបាលស្រុកព្រៃឈរ កសាងសំណុំរឿងតាមនីតិវិធី ដើម្បីចាត់ការតាមច្បាប់ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
707 នាក់
ម្សិលមិញ :
338 នាក់
សប្តាហ៍នេះ :
3951 នាក់
ខែនេះ :
13221 នាក់
3 ខែនេះ :
37731 នាក់
សរុប :
1165480 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ