ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ថ្ងៃទី០៩/ខែកក្កដា/ឆ្នាំ២០២០ ពិធីប្រកាសផ្ទេរភារកិច្ច និង តែងតាំងមុខតំណែងប្រធានសាខាគយនិងរដ្ឋករខេត្តកំពង់ឆ្នាំង
Thu,09 July 2020 (Time 10:58 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 280នាក់)

.......
(កំពង់ឆ្នាំង) ៖ កាលពីរសៀលថ្ងៃទី៨ ខែ កក្កដាឆ្នាំ២០២០ នៅសាលប្រជុំ សាលាខេត្តកំពង់ឆ្នាំង មានរៀបចំពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងប្រធានសាខាគយនិងរដ្ឋករ ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម នួន ច័ន្ទរិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា តំណាង ឯកឧត្តម គុណ ញឹម ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និង រដ្ឋករកម្ពុជា ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំងដោយមានការចូលរួមពីប្រធានអង្គភាពជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុកនិងមន្រ្តីសាខាគយខេត្តកំពង់ឆ្នាំងផងដែរ។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានថ្លែងកោតសរសើរ ដល់លោក ហ៊ាល ទូច ប្រធាសាខាគយចាស់ ដែលបានខិតខំបំពេញភារកិច្ចរកចំណូលជូន រដ្ឋតាមផែនការសកម្មភាពដែលថ្នាក់លើប្រគល់។

ឯកឧត្តម នួន ច័ន្ទរិទ្ធ បានផ្តាំផ្ញើដល់ លោក ជួប ចំរើន ដែលត្រូវបានតែងតាំង ជាប្រធានគយនិងរដ្ឋករសាខាខេត្តកំពង់ឆ្នាំងថ្មី ជំនួសលោក ហ៊ាល ទូចដែលត្រូវទទួលភារកិច្ចថ្មី ត្រូវយកចិត្តទុកដាក់អនុវត្តន៍ការងារតាមបញ្ញត្តិច្បាប់ប្រកបដោយប្រសិទ្ធភាព , យកចិត្តទុកដាក់ដឹកនាំសាខាប្រមូលពន្ធគ្រប់ប្រភេទ ដោយត្រូវទប់ស្កាត់ និងបង្ក្រាបអំពើគេចពន្ធអោយបានជោគជ័យតាមផែនការជូនរដ្ឋ។ ក្នុងនោះត្រូវបង្កើន កិច្ចទំនាក់ទំនងល្អ សហ
ការល្អ ជាមួយ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត អនុវត្តអោយបានតាមតួនាទីនិងភារកិច្ច ដើម្បីសម្រេចអោយបានជោគ ជ័យនូវការប្រមូលពន្ធជូនជាតិ។

ឯកឧត្តម ឈួរ ច័ន្ទឌឿន បានមានប្រសាសន៍ផ្តាំផ្ញើដល់ លោកប្រធានសាខាថ្មីថាៈ ក្នុងនាមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំងសូមគាំទ្រ និង សហការជានិច្ចក្នុងការ ចូលរួមក្នុងកាតព្វកិច្ចប្រមូលពន្ធ និងការបង្ក្រាបអំពើគេចពន្ធគ្រប់ប្រភេទ ដែលឆ្លងកាត់ខេត្តកំពង់ឆ្នាំង អោយតែមានសំណើពីសាខាគយនិងរដ្ឋាករខេត្ត ដើម្បីរួមគ្នាក្នុងការប្រមូលពន្ធបង់ចូលថវិកាជាតិ ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
117 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3794 នាក់
ខែនេះ :
13179 នាក់
3 ខែនេះ :
37514 នាក់
សរុប :
1166604 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ