ថ្ងៃ២៧.០៥.២០២១ មានភ្លៀងធ្លាក់ខ្លាំងបានធ្វើឱ្យប្រព័ន្ធលូកទឹកអាក្រក់ របស់រោងចក្រចិន នៅទំនប់សេកសក ស្រុករតន:មណ្ឌល បានបែកធ្លាយហូរចូលស្ទឹងសង្កែ ធ្វើអោយមានជាតិពុលក្នុងទឹកស្ទឹងសង្កែ រហូតដល់ស្លាប់ត្រីជាច្រើនក្បាល។បច្ចុប្បន្នសហគ្រាសរបស់ចិនបានធ្វើការជួសជុលរួចរាល់ហើយ.....ប៉ុន្តែជាតិពុលដែលមានពីពេលមុនក្នុងស្ទឹង កំពុងហូរតាមទឹកមកក្រោម ដល់ទីបញ្ចប់បឹងទន្លេសាប ។មួយទៀតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកទេស និងនវានុវត្តន៍ បានផ្ដល់បេសកកម្មជូនមន្ទីរជំនាញ ចុះទៅតាមស្វែងរកទឹកមានជាតិពុល ដើម្បីធ្វើវិភាគគុណភាពភ្លាមៗ ។អាស្រ័យដូចបានគោរពជូនព័ត៌មានខាងលើ ស្ថានីយទឹកស្អាតតាមដងស្ទឹងសង្កែ អាជ្ញាធរដែនដី និងអាជ្ញាធរដែនសមត្ថកិច្ច ( ឧស្សាហកម្ម..... ) សុំឱ្យធ្វើការផ្អាកផ្គត់ផ្គង់ទឹកស្អាតពីម៉ោងជូនដំណឹងនេះតទៅ ក្នុងរយ:ពេលមួយរង់ចាំ ជាតិពុលក្នុងទឹកស្ទឹងសង្កែ ហូរអស់ទើបផ្ដើមផលិតទឹកស្អាតហើយបើកដំណើរផ្គត់ផ្គង់ជូនប្រជាពលរដ្ឋឡើងវិញ ។សេចក្ដីបញ្ជាក់ ស្ថានីយផ្គត់ផ្គង់ទឹកស្អាតតាមដងស្ទឹងសង្កែមាន ឯកជន ចំនួន ០៦ ស្ថានីយ និងរដ្ឋ ចំនួន ០២ ស្ថានីយ :១. ស្ថានីយឯកជន :- ទឹកស្អាតស្ដៅ- ទឹកស្អាតចែងមានជ័យ- ទឹកស្អាតបាណន់ - ទឹកស្អាតបាយដំរាំ - ទឹកស្អាតឈើទាល- ទឹកស្អាតឯកភ្នំ២. ស្ថានីយរដ្ឋ ( រដ្ឋាករទឹក )- រដ្ឋាករទឹក ខេត្ត ( ទីតាំងជិតសាលាខេត្ត )- រដ្ឋាករទឹក វត្តលៀប ( JAK ) សូមជ្រាបជាព័ត៌មាន សូមអរគុណ ។
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ