ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ភាពមិនប្រក្រតីកើតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក អុី ចំរើននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគួរពិនិត្យឡើងវិញ
Wed,20 July 2022 (Time 04:11 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 210នាក់)

ភាពមិនប្រក្រតីកើតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ លោក អុី ចំរើននាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគួរពិនិត្យឡើងវិញ
19/07/2022
ប្រភពពីប្រជាពលរដ្ឋខ្មែរបានឲ្យដឹងថា ការបោះត្រាលើប័ណ្ណឆ្លងដែនសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍តម្រូវឲ្យបង់លុយ100បាត ស្មើនឹង12000រៀល ហើយការប្រថាប់ត្រាលើកដំបូង ហើយលើកទី2ត្រូវបង់លុយ50បាតឬស្មើនឹង6000រៀល។ ការបង់លុយនេះអាចស្នាក់នៅក្នុងទឹកដីសៀមបាន 2យប់ 3ថ្ងៃ ដែលកាលពីមុនមានសុពលភាពដល់ទៅ1សប្ដាហ៍ឯណោះ ហើយការកំណត់បែបនេះកំពុងធ្វើឲ្យប្រជាពលរដ្ឋខ្មែរត្រូវប្រឈមនឹងការលំបាកយ៉ាងខ្លាំង។ ចំណែកប្រជាជនសៀមចូលមកកម្ពុជា គេតម្រូវឲ្យបង់លុយថ្លៃសេវាបំពេញបែបបទ200បាត ហើយអាចស្នាក់នៅក្នុងទឹកដីខ្មែរ2យប់ 3ថ្ងៃ ប៉ុន្តែក្រោយពេលមានការតវ៉ាទៅអគ្គកុងស៊ុលខ្មែរប្រចាំខេត្តស្រះកែវ ទើបមានការអនុញ្ញាតឲ្យប្រជាជនសៀម ស្នាក់នៅក្នុងទឹកដីខ្មែរបាន១សប្ដាហ៍។
ថ្មីៗនេះអាជីវករ និងពលរដ្ឋខ្មែរដែលឆ្លងកាត់ដែនចេញចូលប្រទេសសៀម តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានលាតត្រដាងអំពើមិនប្រក្រតីរបស់សមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកនេះ។ ក្នុងនោះមានទាំងការតម្រូវឲ្យអាជីវករ និងពលរដ្ឋខ្មែរបង់សេវាបំពេញបែបបទតាមការនឹកឃើញ ហើយមានការអនុវត្តច្បាប់មិនស្មើភាពគ្នារវាងប្រជាពលរដ្ឋខ្មែរ និងប្រជាជនសៀម ដែលឆ្លងដែនទៅវិញទៅមកតាមច្រកនេះទៀតផង។ ដូច្នេះហើយទើបមានការជំរុញឲ្យលោកឧត្តមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិប៉ោយប៉ែត ពិនិត្យឡើងវិញខ្លះផង ជាពិសេសបញ្ហាសណ្តាប់ធ្នាប់នៅចំណុចរង្វង់មូល។
ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា សម្រាប់ការចេញចូលឆ្លងកាត់បុស្តិ៍កណ្ដាលអន្តោប្រវេសន៍ត្រង់ចំណុចរង្វង់មូល មានការរឹតបន្តឹងមិនសមទំនងទាល់តែសោះ ដែលបញ្ហានេះលោក អុី ចំរើន នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរពិនិត្យឡើងវិញខ្លះផង។ ជាងនេះទៅទៀតនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ មិនគួរបណ្ដោយឲ្យសមត្ថកិច្ចនគរបាលអន្តោប្រវេសន៍ប្រចាំច្រកទ្វារអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ធ្វើអ្វីៗតាមអំពើចិត្តទៀតទេ។ ក្នុងនោះ ការបំពេញបែបបទឆ្លងដែនទៅវិញទៅមករវាងពលរដ្ឋខ្មែរនិងពលរដ្ឋសៀមនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត គួរតែមានការអនុវត្តន៍ច្បាប់ស្មើភាពគ្នា ប្រកបដោយតម្លាភាព។បឋម

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
384 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
4061 នាក់
ខែនេះ :
13446 នាក់
3 ខែនេះ :
37781 នាក់
សរុប :
1166871 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ