ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
មហាជនកំពុងឆ្ងល់ថាតើលោក សាល ជានណា? ទើបសមត្ថកិច្ចសង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក មិនហ៊ានចុះបង្ក្រាបទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទ.!!
Sat,23 July 2022 (Time 10:24 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 241នាក់)

ភ្នំពេញ ៖ ប្រជាពលរដ្ឋកំពុងតែនៅឆ្ងល់ ហេតុអ្វី? ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ គ្រប់ប្រភេទដុះស្លែ បើកលេងពេញទំហឹង.! នៅទល់មុខ(ម៉ុងឌីយ៉ាល់) ដែលស្ថិតនៅ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ប្រជាពលរដ្ឋបានឲ្យដឹងថា៖ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ មានបុគ្គលម្នាក់ ឈ្មោះ សាល រួមនិងគូកន កំពុងបើកសង្វៀនជល់មាន់ អាប៉ោង បៀ បើកលេងយ៉ាងពេញបន្ទុក ដោយមានអ្នកចូលរួមលេងល្បែងយ៉ាង ពពាក់ពពូន ដោយគ្មានការទប់ស្កាត់ពីមន្ត្រីអាជ្ញាធរ និង សមត្ថកិច្ចក្នុងមូលដ្ឋាន មិនមានវិធានការទប់ស្កាត់ឡើយ។
ហើយបើតាមការអោយដឹងពីប្រជាពលរដ្ឋថាទីតាំងមួយកន្លែងនោះ ដោយមានមេល្បែងស៊ីសង ឈ្មោះ លោក សាល អាចបើកល្បែងស៊ីសងគ្រប់ប្រភេទតាមអំពើចិត្ត ប្រហែលជាចេះ មន្តអាគម សណ្តំចិត្ត ទើបអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋានងងុយដេកអស់។ ប្រភពពីប្រជាពលរដ្ឋបន្តថា៖ ទីតាំងសង្វៀនជល់មាន់ អាប៉ោង បៀ របស់ លោក សាល

ខាងលើ គឺលេងក្នុងមួយសប្តាហ៍ តែពីរថ្ងៃប៉ុណ្ណោះ.! បើកលេងតែ ថ្ងៃពុធ និង ថ្ងៃសុក្រ គឺលេងភ្នាល់ដាក់ប្រាក់ក្នុងមួយគូៗ រាប់លានរៀល និង រាប់ពាន់ដុល្លារផងដែរ សម្រាប់គូពិសេសៗ ភ្នាល់ចាញ់ និង ឈ្នះ។

ប្រជាពលរដ្ឋដាក់ការសង្ស័យថា៖ ប្រហែលជាលោក សុខ ហេង អធិការនគរបាលខណ្ឌទួលគោក ជាអ្នកបើកភ្លើងខៀវហើយមើលទៅ ទើបលោក សាល រួមនិងគូកន អាចមានសមត្ថភាព ធ្វើអ្វីៗបានតាមអំពើចិត្ត។

ប្រជាពលរដ្ឋបានលើកឡើងថា បើគ្មានការបើកដៃពីសំណាក់មន្រ្តី អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធពីបុគ្គលឈ្មោះលោក សាល មិនអាចបើកល្បែងស៊ីសងខុសច្បាប់បានឡើយ ហើយត្រូវប្រឈមនឹងការបង្ក្រាបជាមិនខាន។

ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានសង្ឃឹមថា៖ លោកឧត្ដមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និង ជាស្នងការរាជធានីភ្នំពេញ អាចមានសមត្ថភាពក្នុងការចុះបង្ក្រាបទីតាំងក្រុមញៀនល្បែងទាំងនោះដែរឬទេ? បើទីណាមានល្បែងស៊ីសង ទីនោះនឹងក្លាយជាតំបន់ អសន្តិសុខ នាពេលខាងមុខ គោនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច តើអាចយកមកអនុវត្ត ប្រកបដោយប្រសិទ្ធភាពដែរឬទេ?៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
252 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
3929 នាក់
ខែនេះ :
13314 នាក់
3 ខែនេះ :
37649 នាក់
សរុប :
1166739 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ