ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ល្បែងមាន់ជល់តាមទូរទស្ស ន៍ និងឆ្នោតតាមអនឡាញ លេងដោយបើកចំហតែម្តង នៅក្នុងកំពត
Sun,07 August 2022 (Time 02:01 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 311នាក់)

ល្បែងមាន់ជល់តាមទូរទស្ស ន៍ និងឆ្នោតតាមអនឡាញ លេងដោយបើកចំហតែម្តង នៅក្នុងកំពត

កំពត៖ ល្បែងមាន់ជល់ តាមទូរទស្សន៍ និងល្បែងឆ្នោតឡូតូតាមអនឡាញ កំពុង ពេញនិយមខ្លាំងនៅ ក្នុង ខេត្តកំពត ខណៈអ្នកលេងចាក់លុយច្រើនគួរសម។

តាមឲ្យការដឹង របស់ក្រុម ប្រជាពលរដ្ឋ កាលពីថ្ងៃទី១១ ខែមិថុនស ឆ្នាំ២០២២ នេះ បានឲ្យដឹងថា ពួកគាត់បានសង្កេត ឃើញមាន ទីតាំងល្បែងជល់មាន់តាមទូរទស្សន៍ និងល្បែងឆ្នោតឡូតូអនឡាញ ជាច្រើនកន្លែង កំពុងទទួល បានការចាប់ អារម្មណ៍ខ្លាំង ពីសំណាក់ក្រុមអ្នកលេង ខណៈ ដែលល្បែងនេះ ពួកគាត់មិនដឹងថា ខុសច្បាប់ ឬស្របច្បាប់ឡើយ ទើបបានជាគ្មានការបង្ក្រាបបែបនេះ។

ប្រជាពលរដ្ឋដដែល បានបញ្ជាក់ថា ពួក គាត់បានឃើញ គេលេងល្បែងទាំងនេះ នៅផ្ទះលក់កាហ្វេ ។

ល្បែងសុីសងខាងលើនេះ បើកដំណើរការជាយូរខែណាស់មកហើយ មិនដែលឃើញមានអាជ្ញាធរឬសមត្ថកិច្ច ចុះមកបង្ក្រាបសោះ ទុកឲ្យល្បែងទាំងនេះបើកលេងដោយសេរី ។

ប្រជាពលរដ្ឋ នៅខេត្តកំពត មួយចំនួនបានដាក់តាសង្ស័យ ទៅលើអាជ្ញាធរនិងសមត្ថកិច្ចនៅខេត្តកំពតថា ប្រហែលជាបានទទួលលាភសក្ការៈមីឡប់បែងជល់ មាន់តាម ប្រព័ន្ធអនឡាញហើយ បានជាមិនបង្ក្រាបបណ្ដែតបណ្ដោយឲ្យលេងយ៉ាងអនាធិបតេយ្យបែបនេះ។

ប្រជាពលរដ្ឋបានបន្តទៀតថា ល្បែងស៊ី សងជល់មាន់នៅលើដី បានសមត្ថកិច្ចចុះបង្ក្រាបសឹងតែគ្រប់ទីកន្លែង ហេតុអ្វីសារជល់មាន់តាមទូរទស្សន៍ និងឆ្នោតឡូតូតាមប្រព័ន្ធ អនឡាញមិនបង្ក្រាប ទុកឱ្យលេងយ៉ាង អនាធិបតេយ្យ បែបនេះអញ្ចឹង
ព្រោះល្បែងស៊ីសង ជល់មាន់តាមប្រព័ន្ធអនឡាញនេះ លេងដាក់លុយច្រើនជាងមាន់ជល់នៅលើដីទៅទៀត។

ក្រុមអ្នកញៀនល្បែង មួយចំនួនបាននាំគ្នានិយាយថា ប្រជាពលរដ្ឋលេងល្បែងជល់មាន់លើដី បន្តិចបន្តួច សមត្ថកិច្ចចុះមកបង្ក្រាប ធ្វើឱ្យពួកគាត់រត់ចង់លោះ ព្រលឹង ចំណែកល្បែងស៊ីសងលេងតាមប្រព័ន្ធអនឡាញ សមត្ថកិច្ចនាំគ្នាអង្គុយមើលទៅវិញ។

សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពតបានទេ ដោយសារទូរស័ព្ទរបស់គាត់ ខលចូលហើយពុំមានអ្នកលើក។

សារព័ត៌មានយើង មិនអាចសុំការបំភ្លឺពីលោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទ មធុរិទ្ធស្នងការ នគរបាលខេត្តកំពត បានទេ បើសាទូរស័ព្ទរបស់លោកអ្នកអាចទំនាក់ ទំនងបាន។

ប្រជាពលរដ្ឋ សូមអំពាវនាវ អោយ សម្ដេចក្រឡាហោម សខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមម៉ៅធនិនអភិបាលនៃគណៈអភិបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅច័ន្ទមធុរិទ្ធស្នងការនគរបាលខេត្តកំពត លោកកែវសុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពតមេត្តាជួយចាត់ វិធានការ ទៅលើល្បែងស៊ីសងនៅតាមមូលដ្ឋាន នៃទឹកដីខេត្តកំពតផង។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
643 នាក់
ម្សិលមិញ :
298 នាក់
សប្តាហ៍នេះ :
2721 នាក់
ខែនេះ :
12808 នាក់
3 ខែនេះ :
36239 នាក់
សរុប :
1162807 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ