ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ល្បែងប្រជល់មាន់ភ្នាល់ដាក់លុយតាមទូរទស្សន៍អនឡាញ.R88 របស់មេល្បែងដ៏ល្បីឈ្មោះ សីហា កំពុងបើកដំណើរការលេងយ៉ាងរលូននៅកណ្តាលក្រុងដូនកែវសមត្ថកិច្ច មិនហ៊ានបង្ក្រាប
Wed,07 September 2022 (Time 01:29 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 372នាក់)

តាកែវ៖ ប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិថ្នល់បំបែក សង្កាត់រកាក្រៅទាំងមូល មានការមិនសប្បាយចិត្តយ៉ាងខ្លាំងចំពោះល្បែងភ្នាល់ដាក់លុយ ( មាន់ជល់តាមទូរទស្សន៍)យីហោR88របស់មេល្បែងឈ្មោះ សីហា នៅក្នុងតារាងបាលមួយកន្លែងតាមបណ្តោយផ្លូវក្រុងលេខ២១ ជាពិសេសនោះនៅចំកណ្តាលក្រុងដូងកែវតែម្ដង អ្នកលេងល្បែងមានទាំងសិស្សសាលាតែងតែប្រមូលផ្ដុំមកជុំគ្នាលេង ស្រែកហូរកញ្ជ្រាវដោយមិនខ្លាចច្បាប់ទម្លាប់បន្តិចសោះឡើយ ប្រជាពលរដ្ឋខ្លះបាននិយាយថា÷ ប្រហែលគេបានសែនព្រានដល់សមត្ថកិច្ចក្នុងមូលដ្ឋានក៏ដូចជា លោក ឥន្ទ មណ្ឌល អធិការក្រុងដូនកែវអស់ហើយមើលទៅបានជាលោកមិនអើពើបង្ក្រាបនិងទប់ស្កាត់ ពួកគាត់ក៏បានបន្តទៀតថា បើល្បែងពេញឃុំដូច្នេះ តើឯណាទៅភូមិឃុំមានសុវត្ថិភាពទាំង៧ចំនុច! របស់រាជរដ្ឋាភិបាល  ហេតុដូច្នេះហើយទើបពួកគាត់ស្នើសុំអោយ លោក ឈាង ផាន់ណា ស្នងការខេត្តតាកែវ និងលោក អ៊ូច ភា អភិបាលខេត្តតាកែវមេត្តាជួយទប់ស្កាត់និងលុបបំបាត់ក្នុងភូមិឃុំរបស់គាត់ដើម្បីឲ្យពួកគាត់បានរស់នៅដោយមិនភ័យខ្លាច  ព្រោះល្បែងស៊ីសងទាំងនេះអាចឲ្យកើតមាន ដូចជា ចោរឆក់ ចោរប្លន់និងអំពើហិង្សាក្នុងគ្រួសារជាដើម៕សង្ស័យ អធិការក្រុងដូនកែវ មានភាគហ៊ុនជាមួយល្បែងជល់មាន់អនឡាញ ទើបមិនបង្ក្រាប
ពាក់ព័ន្ធនឹងល្បែងជល់មាន់តាមអនឡាញ R 88 អធិការនគរបាលក្រុងដូនកែវ ខេត្តតាកែវ បានលើកឡើងថា លោកមិនមានវិធានការបង្ក្រាបទេ ទើបមកដល់ថ្ងៃទី07 ខែកញ្ញា ឆ្នាំ២០២២ នៅតែមានវត្តមានល្បែងជលមាន់អនឡាញ R 88 និងមានក្រុមអ្នកលេងទៅលេងភ្នាល់យ៉ាងពពាក់ពពួនដដែល។ពាក់ព័ន្ធនឹងល្បែងជល់មាន់ តាមទូរទស្សអនឡាញក្នុងមូលដ្ឋានក្រុងដូនកែវ គឺនៅតែដំណើរការលេងដដែល មិនតែប៉ុណ្ណោះ លេចឮថា លោក ឥន្ទ មណ្ឌល អធិការនគរបាលក្រុងដូនកែវ ថែមទាំងស្វះស្វែងរកជួបពិភាក្សាជាមួយអ្នកសារព័ត៌មានទៀតផង ដើម្បីនិយាយគ្នា ដែលនាំឱ្យមានការសង្ស័យថា លោកអាចដាក់ខែល ឬមានភាគហ៊ុនជាមួយថៅកែល្បែងជល់មាន់អនឡាញ R 88 ទើបបានជាក្នុងមូលដ្ឋានលោកអធិការក្រុង សម្បូរវង់ល្បែងតាមតូបតៀមកាហ្វេច្រើន។ការភ្នាល់ល្បែងជល់មាន់ តាមទូរទស្សន៍អនឡាញ R 88 នេះ បើកលេងម៉ោង ៨ ព្រឹក ដល់ម៉ោង ៤ ទៅ ៥ រសៀល មានការភ្នាល់ច្រើនគូណាស់ក្នុងមូយថ្ងៃៗ ដោយអ្នកចាក់ភ្នាល់ចាប់ពី ១ ម៉ឺនរៀល ទៅដល់ខ្ទង់លានរៀល ក៏មានក្នុងមួយគូៗ។គួរបញ្ជាក់ថា ក្រុងដូនកែវ រីកដុះដាលខ្លាំងណាស់នូវវង់ល្បែងស៊ីសងដូចជា ឡូតូអនឡាញ និង ជល់មាន់តាម ទូរទស្សន៍ ហើយថ្មីៗនេះ លេចមុខល្បែងជល់មាន់តាមទូរទស្សអនឡាញដែលមានឈ្មោះ R 88 បើកដំណើរការលេងភ្នាល់ពី ៨ ទៅ ៩ ទីតាំងក្នុងក្រុងដូនកែវ ដែលមានមនុស្សចូលទៅលេងភ្នាល់រាល់ថ្ងៃមិនលុះពេល។ ចំណែកសមត្ថកិច្ចនៃអធិការនគរបាលក្រុងដូនកែវវិញ ដូចជាមើលមិនឃើញសោះ ដោយបណ្តោយឱ្យទីតាំងល្បែងទាំងនេះ កើតមានក្នុងមូលដ្ឋានខ្លួនជាបន្តបន្ទាប់។កាលពីថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០២២ លោក ឥន្ធ មណ្ឌល អធិការនគរបាលក្រុងដូនកែវ បាននិយាយយ៉ាងខ្លីថា លោកទទួលស្គាល់ពិតជាមានល្បែងជល់មាន់តាមទូរទស្សន៍ឈ្មោះ R 88 នេះមែន តែលោកមិននឹកស្មានថា មានរហូតដល់ ៨ ទៅ ៩ទីតាំងនោះទេ។ ពាក់ព័ន្ធនឹងវិធានការបង្ក្រាប លោកឆ្លើយថា មិនទាន់មានវិធានការនោះទេ៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
383 នាក់
ម្សិលមិញ :
529 នាក់
សប្តាហ៍នេះ :
4060 នាក់
ខែនេះ :
13445 នាក់
3 ខែនេះ :
37780 នាក់
សរុប :
1166870 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ