ថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ពិតជារីកដុះដាលមែនទែន ល្បែងភ្នាល់មាន់ទូរទស្សន៍ online ប្រចាំក្នុងទឹកដីក្រុងសៀមរាប
Wed,07 September 2022 (Time 03:54 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 353នាក់)

ខេត្តសៀមរាប៖តាមសម្ដីរបស់ប្រជាពលរដ្ឋរាយការណ៍ មកអង្គភាពសារព័ត៌មាន (គេហទំព័រមេគង្គខ្មែរ)យើងខ្ញុំថា មានល្បែងភ្នាល់ស៊ីសង មាន់ទូរទស្សន៍អនឡាញ ខុសច្បាប់ជាច្រើនកន្លែង នៅក្នុងក្រុងសៀមរាបខេត្តសៀមរាប ។

ក្រោយពីបាន ទទួលព័ត៌មាននេះភ្លាម អង្គភាពយើងខ្ញុំ ក៏បានដាក់ភ្នាក់ងារ សារព័ត៌មាន ចុះទៅដល់ទីតាំង នៅក្នុងទឹកដីក្រុងសៀមរាបខេត្តសៀមរាបភ្លាម ពេលភ្នាក់ងាររបស់យើងចុះទៅដល់ទីតាំង ឃើញថាមានល្បែងស៊ីសងជាច្រើនកន្លែងមែន ដូចអ្វីដែលប្រជាពលរដ្ឋរាយការណ៍មុខអង្គភាពសារព័ត៌មានយើងខ្ញុំ
តាមសេចក្តីរាយការណ៍ របស់បងប្រុសម្នាក់ ដោយមិនបញ្ចេញឈ្មោះ បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មានយើងខ្ញុំថា ល្បែងស៊ីសង មាន់ជល់ទូរទស្សន៍អនឡាញ លេងភ្នាល់ដាក់លុយធំៗណាស់ ហើយមួយថ្ងៃមួយថ្ងៃ អ្នកដែលមានល្បែងទាំងនោះ ហូរកញ្ជ្រាវលាន់លឺយ៉ាងទ្រហឹង អ្នកខ្លះឈ្នះធ្វើមុខសប្បាយ អ្នកខ្លះចាញ់វិញនោះ ធ្វើមុខយ៉ាងក្រញូវ រួចទៅដល់ផ្ទះវិញ ឈ្លោះប្រកែកជាមួយប្រពន្ធកូន មានអ្នកខ្លះទៀត វាយប្រពន្ធកូនដោយសារតែចាញ់ល្បែងផងដែរ រីឯអាជ្ញាធរនៅក្នុងទឹកដី មិនដែលហ៊ានចុះមកបង្ក្រាបនោះទេ បងប្រុសបានបន្តទៀតថា បើល្បែងស៊ីសងរីកដូចផ្សិតបែបនេះ តើភូមិឃុំមានសុវត្ថិភាពនៅចំណុចណា។

ហើយអង្គភាពយើងខ្ញុំក៏បានរាយការណ៍ ជូនលោកមេប៉ុស្តិ៍ នឹងលោក អធិការក្រុងរួចមកហើយ តែលោក អធិការក្រុងមិនហ៊ានបង្ក្រាបទីតាំង ល្បែងស៊ីសង មាន់ជល់តាមទូរទស្សន៍ Online នោះទេព្រោះសង្ស័យ ខ្លាចអំណាចលោកខ្លាហើយមើលទៅ។

ដោយហេតុនេះពលរដ្ឋស្នើសុំដល់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការដ្ឋាននគរបាលខេត្តសៀមរាបមេត្តាជួយដាក់កម្លាំងចុះត្រួតពិនិត្យផងទាន។

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
240 នាក់
ម្សិលមិញ :
366 នាក់
សប្តាហ៍នេះ :
2045 នាក់
ខែនេះ :
9718 នាក់
3 ខែនេះ :
31722 នាក់
សរុប :
1199085 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ