(បន្ទាយមានជ័យ)៖ ផ្ទុះអធិការនៅក្នុងវត្តចាថ្មី ស្ថិតក្នុងឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយមានប្រជាពលរដ្ឋខ្លះចង់តវ៉ាសុំផ្លាស់ប្ដូរ ព្រះចៅអធិការវត្ត ព្រះនាម ម៉ៃផល្លា និងប្រជាពលរដ្ឋខ្លះទៀត ចង់ឲ្យព្រះអង្គគង់ជាអធិការវត្តដដែល។ប្រជាពលរដ្ឋដែលចង់ស្នើសុំផ្លាស់ប្ដូរព្រះចៅអធិការវត្តចាថ្មី ព្រះនាម ម៉ៃ ផល្លា ក្រោមហេតុផលថា ព្រះអង្គប្រកាន់បក្ខពួក និងមិនបានកសាងសមិទ្ធផលអ្វីនៅក្នុងវត្ត ក្រោយគង់ជាព្រះចៅអធិការ១១វស្សាមកនេះ។ ប៉ុន្ដែប្រជាពលរដ្ឋមួយក្រុមទៀត អះអាងថា ការចោទប្រកាន់នេះមិនត្រឹមត្រូវនោះឡើយ ពោលព្រះអង្គមានភាពបរិសុទ្ធ។បន្ទាប់ពីផ្ទុះអធិករ អាជ្ញាធរបានបង្កើតគណៈកម្មការមួយក្រុមដឹកនាំ ដោយលោក ឈឿន គ្រៃយ៉ុង អភិបាលរង ខេត្តបន្ទាយមានជ័យ ប្រជុំពេញមួយព្រឹកកាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣កន្លងទៅ ហើយបានសម្រេចថា មិនបានដកព្រះចៅអធិការពីវត្តនោះទេ ទុកឲ្យគង់នៅក្នុងវត្តនេះដដែល។ ប៉ុន្ដែតាមដានបន្ត តែបើចៅអធិការនេះពិតជាធ្វើខុសពិតប្រាកដដូចការចោទពីប្រជាពលរដ្ឋម្ខាងទៀតនោះ នឹងធ្វើការផ្លាស់ប្ដូរតែម្ដង៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ