ថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
ឧត្តមានជ័យ៖ផ្សាយចេញថ្ងៃទី១៣.០៩.២០២៣ ទីតាំងបើកលេងល្បែងស៊ីសងជល់មាន់អនឡាញ ចំនួន 1 ទីតាំងស្ថិតនៅភូមិទំនប់ដាច់ឃុំទំនប់ដាច់ស្រុកត្រពាំងប្រាសាទខេត្តឧត្តមានជ័យក្នុងផ្ទះមួយកន្លែងកំពុងបើកវគ្គបណ្តុះបណ្តាលពលរដ្ឋក្នុងមូលដ្ឋានដោយគ្មានខ្លាចញញើតអជ្ញាធរ និងច្បាប់នោះឡើយ
Wed,13 September 2023 (Time 12:30 PM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 187នាក់)

ឧត្តមានជយ័: ពលរដ្ឋនៅក្នុងឃុំទំនប់ដាច់មានចម្ងល់យ៉ាងខ្លាំងថា ហេតុអ្វីបានជាអជ្ញាធរមូលដ្ឋានមិនហ៊ានបង្ក្រាបទីតាំងល្បែងសុីសងខាងលើ នៅតែបន្តទុកអោយធ្វើព្យុះធ្វើភ្លៀងក្នុងស្រុកត្រពាំងប្រាសាទ តើម្ចាស់ទីតាំងល្បែងនេះជាអ្នកណា អោយប្រាកដបានជាមានឥទ្ធិពលលើសមត្ថកិច្ចយ៉ាងដូច្នេះ ឬក៏អាជ្ញាធរនៅក្នុងមូលដ្ឋានបានសើមមាត់សើមក នឹងសំណែនរបស់មេល្បែងខាងលើហើយបានជាបើកភ្លើងខៀវ មិនមានចំណាត់បង្ក្រាប់ទាល់តែសោះ។

ពលរដ្ឋសំណូមពរស្នើសុំលោក ហួតសុធីស្នងការនគរបាលខេត្តឧត្តមានជ័យមេត្តាជួយចាត់មន្ត្រីជំនាញនៃស្នងការចុះបង្ក្រាបទីតាំងល្បែងស៊ីសងខាងលើកំពុងរីកដុះដាលក្នុងខេត្តឧត្តមានជ័យជាពិសេសនៅក្នុងស្រុកត្រពាំងប្រាសាទ ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោរកម្មផ្សេងៗនៅក្នុងមូលដ្ឋានដោយសារល្បែងគឺជាដើមចមនៃការបង្កបង្កើតបទល្មើសក្នុងមូលដ្ឋាន។

ជាពិសេសពលរដ្ឋសំណូមពរទៅដល់ឯកឧត្តម ប៉ែនកុសល្យអភិបាលនៃគណអភិបាលខេត្តឧត្តមានជ័យ គួរតែចាត់មន្ត្រីជំនាញនៃគណៈបញ្ជាការឯកភាពខេត្ត ក្រុង ចុះស៊ើបអង្កេតទីតាំងល្បែងស៊ីសងខាងលើនេះដើម្បីធ្វើការបង្ក្រាបដើម្បីចូលរួមជួយសម្រាលទុក្ខលំបាកប្រជាពលរដ្ឋគណៈដែលល្បែងស៊ីសងកំពុងតែរីកដុះដាលក្នុងខេត្តឧត្តមានជ័យ ក៏ដូចចូលរួមចំណែកបញ្ជៀសអំពើចោលកម្មផ្សេងៗនៅក្នុងមូលដ្ឋានដូចជាចោរលួច-ចោរឆក់-ចោរប្លន់គាស់ផ្ទះនិងហិង្សាក្នុងគ្រួសារដោយសារតែចាញ់ល្បែង។

សូមបញ្ជាក់អង្គភាពយើងខ្ញុំ រង់ចាំការបកស្រាយបំភ្លឺពីភាគីពាក់ព័ន្ធរាល់ម៉ោងធ្វើការតាមរបបសារព៍ត៌មាន សូមអរគុណ។

Tel: 0769999983

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
125 នាក់
ម្សិលមិញ :
399 នាក់
សប្តាហ៍នេះ :
2439 នាក់
ខែនេះ :
12615 នាក់
3 ខែនេះ :
37788 នាក់
សរុប :
1168926 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ