ថ្ងៃពុធ ទី០៨ ខែឧសភា ឆ្នាំ២០៥០
គេហទំព័រ ភីស៊ីអ៊ឹម ធីវីអនឡាញ | Tel: 096 54 9999 6 / 076 99999 83
០៨.០៩.២០២៣ ការស៊ីណូមួយកន្លែង ផុតសពុលភាពអាជ្ញាប័ណ្ណ កំពុងបើកលេងយ៉ាងគគ្រឹកគគ្រែង នៅក្នុងខេត្តកណ្ដាល...
Sat,09 September 2023 (Time 06:31 AM)
ដោយ ៖ សហការី (ចំនួនអ្នកអាន: 167នាក់)

កណ្ដាល៖ តើមានអ្វីនៅពីក្រោយវាំងនងដ៏អស្ចារ្យនេះទៅ បានជាកាស៊ីណូ ដែលគេដឹងថាអាជ្ញាប័ណ្ណកាស៊ីណូគឺហួសសពុល
ភាពតាំងពីឆ្នាំ២០២១ គិតមកដល់ពេលនេះ គឺមានរយៈពេល
២ឆ្នាំទៅហើយ ដែលការស៊ីណូនេះ នៅតែបន្ដបើកឱ្យមានការភ្នាល់ល្បែងគ្រប់ប្រភេទបានយ៉ាងរលូន។

ប្រភពច្បាស់ការណ៍បានឱ្យដឹងថាការស៊ីណូនេះមុនឆ្នាំ២០២១ ជារបស់ថៅកែ ជាជនជាតិចិន និងក្រោយឆ្នាំ២០២១គឺឈប់បន្ដសពុលភាពអាជ្ញាប័ណ្ណ និងបានត្រឡប់ទៅប្រទេសចិនវិញបាត់ស្រមោល។
ចំឡែកណាស់កាស៊ីណូ យីហោ «កាឡាក់ស៊ីជ្រៃធំ» ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់សំពៅពូន ក្រុងសំពៅពូន ខេត្ដកណ្ដាល នៅតែមានដំណើរការរហូតដល់សព្វថ្ងៃ បើចាប់តាំងពីថៅកែ ជាជនជាតិចិននោះ បានបោះបង់កាស៊ីណូខាងលើនេះចោល គេសង្កេតឃើញ គឺមានបុរសជនជាតិខ្មែរម្នាក់ ឈ្មោះ ងួន សុវណ្ណ ជាអ្នកបន្ដកាន់កាប់ និងបើកដៃឱ្យជនជាតិខ្មែរ ចូលទៅលេងល្បែងយ៉ាងគគ្រឹកគគ្រឹង ទៅវិញ។

មានន័យថាទីតាំងកាស៊ីណូខាងនេះ គឺកំពុងតែប្រព្រឹត្ដិខុស
ច្បាប់ ប្រើប្រាស់អាជ្ញាប័ណ្ណហួសសពុលភាព និងគេចវេសពីការបង់ពន្ធជូនរដ្ឋជាង២ឆ្នាំមកហើយ។

មានអ្វីនៅពីខាងក្រោយរឿងនេះ បានជាឈ្មោះ ងួន សុវណ្ណ ហ៊ានបន្ដបើឱ្យមានការភ្នាល់ដាក់លុយធំៗដូច្នេះ។

ប្រភាពពីខាងក្នុងកាស៊ីណូបានឱ្យដឹងថា ក្នុង១ថ្ងៃៗ គឺមាន
ការលេងភ្នាល់រាប់សិបម៉ឺនដុល្លារឯនោះ ដែលការលេងភ្នាល់នេះ មានដូចជា ល្បែងជល់មាន់(លេងលុយធំៗ) ល្បែងបៀរ ល្បែងអាប៉ោង និងមានល្បែងគ្រប់ប្រភេទជាច្រើនទៀត។

ប្រភពលាក់ការណ៍មួយបានបង្ហើបប្រាប់ថាកាស៊ីណូនេះហ៊ានបន្ដបើកដំណើរការដោយខុសច្បាប់បែបនេះ គឺមានមន្ដ្រីការ
ពារព្រំដែនម្នាក់ មានភាគហ៊ុន នៅ ក្នុងកាស៊ីណូនោះ នឹងបន្ដប្រាប់ឱ្យដឹងទៀតថាហើយក៍អ្នកធំគ្រាក់ៗនៅពីក្រោយខ្នងផងដែរ តើអ្នកធំនោះជាអ្នកណាទៅ?

ការបើកដៃ និងបណ្ដែតបណ្ដោយឱ្យ ប្រជាជនខ្មែរចូលលេងល្បែងក្នុងទីតាំងកាស៊ីណូខាងលើនេះ គឺធ្វើឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជ្រៃធំ ពិតជាមានការបារម្ភអំពីសុវត្ថិភាពរបស់ពួកគាត់ ដោយលើកឡើងថា សព្វថ្ងៃប្រជាពលរដ្ឋតែងតែបាត់នៅទ្រព្យសម្បត្តិក្នុងផ្ទះ និងមានការភ័យខ្លាច ចំពោះអំពើលួច ឆក់ ប្លន់ ក្នុងតំបន់ដែលគាត់រស់នៅ និងអាចធ្វើឱ្យបាត់បង់នូវសុវត្ថិភាពសម្រាប់ពួកគាត់ទៀតផង។

បើនិយាយអំពីច្បាប់បានអនុម័តស្ដីពី ភូមិឃុំមានសុវត្ថិភាព
គឺគ្មានល្បែងស៊ីសង អំពើហឹង្សា ការជួញដូរគ្រឿនញៀន និងអំពើឆក់ ប្លន់នោះឡើយ។

ពលរដ្ឋម្នាក់បានលើកឡើងដូច្នេះថា បើមានល្បែងស៊ីសងហើយ គឺគេចមិនផុតនោះទេ រឿងលួច ឆក់ ប្លន់ និងអំពើហឹង្សា។
នេះជាការសំណូមពររបស់ប្រជាពលរដ្ឋរស់នៅក្នុងឃុំសំពៅ
ពូន សូមស្នើសុំឱ្យលោក ស សុខា ដែលជាឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ទើបនឹងចូលកាន់ដំណែងថ្មីៗ មេត្ដាចុះពិនិត្យ និងប្រើកន្ដាប់ដៃដែក បង្កា្របឱ្យខានតែបាន នូវល្បែងស៊ីសង គ្រប់ប្រភេទ ក្នុងភូមិឃុំខាងលើ និងនៅ
តាមតំបន់ផ្សេងៗទៀត ដើម្បីផ្ដល់នូវសេចក្ដីសុខសាន្ដជូនប្រជាពលរដ្ឋ ដូចដែលលោកធ្លាប់បាននិយាយស្ទើគ្រប់វេទិកានោះ និងសូមឱ្យលោកកុំជឿលើការរាយការណ៍ពីសំណាក់មន្ដ្រីថ្នាក់ក្រោមមួយចំនួនដែលចេះតែអែបអប និងប្រព្រឹត្ដិតែរឿងដែលធ្វើឱ្យពលរដ្ឋមិនពេញចិត្ដ។

ប្រជាពលរដ្ឋ ពិតជាមានក្ដីសង្ឃឹម និងជឿជាក់យ៉ាងម៉ុតមាំលើ មន្ដ្រីអាជ្ញាធរថ្នាក់ខេត្ដ ព្រមទាំងឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ថាអាចនឹងមានការទប់ស្កាត់ និងចុះបង្ក្រាប
ឱ្យបានទាន់ពេលវេលា ដើម្បីភូមិឃុំមានសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋយើង៕

ចំនួនអ្នកទស្សនា

ថ្ងៃនេះ :
38 នាក់
ម្សិលមិញ :
311 នាក់
សប្តាហ៍នេះ :
2096 នាក់
ខែនេះ :
12164 នាក់
3 ខែនេះ :
37055 នាក់
សរុប :
1170897 នាក់

ព័ត៌មានគួរចាប់អារម្មណ៍

រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)

ព័ត៌មានគួរចាប់អារម្មណ៍

ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញ​រដ្ឋមន្ត្រី​គ្រប់ក្រសួង និងសមាជិក​​ឧត្តមក្រុម​ប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)

វីដែអូ