(ព្រៃវែង)៖ ក្រុមអាជីវករដែលប្រកបមុខរបរ ដើរប្រមូលទិញផ្លែស្វាយពីកសិករ ដើម្បីដឹកជញ្ជូនទៅលក់នៅប្រទេសវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្ដេច ខេត្តព្រៃវែង.!។ -បានត្អូញត្អែរថា ពិបាកណាស់រកស៊ីសព្វថ្ងៃទីផ្សារសេរី ទិញលក់ប្រកួតប្រជែងគ្នា ណាមួយត្រូវចំណាយលើ កម្មករលើកដាក់ផ្លែស្វាយ និងសោហ៊ុយ ដឹកជញ្ជូនអស់ជាច្រើន..!។ បន្ថែមពីនេះទៀត ពួកខ្លួនក៏ត្រូវបង់លុយ ឱ្យមន្រ្តីគយប្រចាំច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី អស់ចាប់ពី៦៥ម៉ឺនរៀល ទៅ១លានរៀល ក្នុង១ជើងៗ យ៉ាងទៀងទាត់ទៀតផង..!។-ប៉ុន្តែករណីនេះត្រូវលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី បដិសេធចោល..!។ទាក់ទិនរឿងរ៉ាវនេះ អាជីវករម្នាក់ ដែលតែងតែដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តចំណុះ៥តោន! ។ បានអះអាងថា ជារៀងរាល់លើក ដែលខ្លួនដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម ។ គឺត្រូវបង់លុយឱ្យ មន្ត្រីគយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន៦៥ម៉ឺនរៀល ក្នុង១ជើងជាកំហិត..!។អាជីវករម្នាក់ទៀត ក៏បានលើកឡើងដែរថា សម្រាប់រថយន្ត(វេអង)ដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម១ជើង ។ គឺត្រូវបង់លុយឱ្យ មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ចំនួន១លានរៀលយ៉ាងទៀងទាត់!។ប្រភពដដែលបញ្ជាក់ថា រាល់ការបង់លុយរបស់ពួកខ្លួន មកឱ្យមន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដូចចំនួនខាងលើ!។ គឺពុំដែលមានក្រដាសស្នាម ចុងសន្លឹក ឬវិក្កយបត្រ បង់ពន្ធចូលរដ្ឋអ្វីឡើយ។ ជាក់ស្ដែងៈ អាជីវករនីមួយៗ សុទ្ធតែបានប្រគល់លុយផ្ទាល់ដៃ និងបង់លុយចូលហោប៉ាវ មន្ត្រីគយ ដោយស្ងាត់ៗ..!។មិនថា តែរថយន្តដឹកផ្លែស្វាយប៉ុណ្ណោះទេ ក្នុងនោះ សូម្បីរថយន្តដឹកស្រូវ ក៏មន្ត្រីគយច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី មិនលើកលែងដែរ ។ ដោយតម្រូវឱ្យ បង់លុយចូលហោប៉ាវ ចំនួន១០.០០០រៀល ក្នុង១ជើងជាកំហិត..!។ ស្របពេលដែលមួយថ្ងៃៗ មានរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ រាប់សិបគ្រឿង សម្រុកដឹកជញ្ជូន ទៅលក់ឱ្យឈ្មួញវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិមួយនេះ!។-ជាហេតុនាំឱ្យលោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ។ អាចក្ដោបសេដ្ឋកិច្ច ប្រមូលលុយក្រៅប្រព័ន្ធច្បាប់ បានរាប់សិបលានរៀលក្នុង១ថ្ងៃៗ ក្រោមរូបភាព ត្រួតពិនិត្យ រាល់ទំនិញចេញចូលឆ្លងដែន ដោយមិនមានការបង់ពន្ធនិងពន្ធមិនគ្រប់….។-ឆ្លើយតបនិងការចោទប្រកាន់ខាងលើ នៅរសៀលទី២៣.០៣.២០២៤ លោក ហង្ស វណ្ណ ប្រធានការិយាល័យ គយនិងរដ្ឋាករ ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី.!។ បានថ្លែងប្រាប់«ដើមរាំង»ថា គ្មាននរណាល្ងង់ បង់លុយឱ្យយើងនោះទេ ព្រោះជាកសិផលនាំចេញ..!។ លោក ហង្ស វណ្ណ បន្តថា យើងមានតែលើកទឹកចិត្ត ឱ្យពលរដ្ឋនាំចេញឱ្យបានច្រើន! ។-ករណីនេះកាលពីកន្លងទៅលោក អ៊ុំ ប៉ូល័ក្ខ ប្រធានស្នាក់ការត្រួតពិនិត្យនៃច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី.ក៏បានថ្លែងបដិសេធ ស្រដៀងគ្នានឹងលោក ហង្ស វណ្ណ ដែរ។យ៉ាងណាក៏ដោយ អាជីវករអ្នកដឹកស្រូវ ក៏ដូចជាអ្នកដឹកផ្លែស្វាយ ទៅលក់ឱ្យឈ្មួញវៀតណាម ដោយឆ្លងកាត់ច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី។ សូមស្នើយ៉ាងទទូចដល់ ឯកឧត្ដម គុណ ញឹម អគ្គនាយកដ្ឋាន គយនិងរដ្ឋាករកម្ពុជា និងឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មេត្តាចាត់វិធានការទប់ស្កាត់ កុំឱ្យមានការយកលុយ ពីរថយន្តដឹកស្រូវ និងរថយន្តដឹកផ្លែស្វាយ តទៅទៀត និងសូមឱ្យស្រាវជ្រាវ ពីភាពមិនប្រក្រតីមួយចំនួន….!។ -ដូចជា ការយកលុយពីអាជីវករ ដែលនាំចូល ជី.កសិកម្ម-ស្រូវពូជវៀតណាម ថ្នាំពុលកសិកម្ម.ទំនិញ អីវ៉ាន់ចាប់ហួយ គ្រឿងបន្លាស់កង់ម៉ូតូ.គ្រឿងបន្លាស់(ត្រាក់ទ័រ-ម៉ាស៊ីនច្រូតស្រូវ)និងសម្ភារៈអគ្គិសនី(ខ្សែភ្លើង.អំពូល.កង្ហារ)រួមនិងបន្លែ ផ្លែឈើ ត្រីសាច់ ពងមាន់.ពងទា ។ ដែលអាជីវករ ដឹកជញ្ជូនចេញចូល ពីវៀតណាមមកកម្ពុជា និងពីកម្ពុជាទៅវៀតណាម តាមច្រកទ្វារព្រំដែនអន្តរជាតិបន្ទាយចក្រី ដោយប្រើរថយន្តធុនធំ រថយន្តធុនតូច រួមនិងរ៉ឺម៉កម៉ូតូ៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ