ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការស្តីទី កងទ័ពជើងគោក ព្រមទាំងគណៈប្រតិភូអមដំណើរ អញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងផ្តល់នូវឯកសណ្ឋានថ្មី ជូនដល់កងការពារព្រំដែនទាំងបួន ចំណុះយោធភូមិភាគទី៥(បាត់ដំបង)សំឡូត : នៅរសៀលថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥ នៅទីបញ្ជាការកងការពារព្រំដែនលេខ៥០២ បានទទួលដំណើររបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហួត ឈាង មេបញ្ជាការស្តីទី កងទ័ពជើងគោក អញ្ជើញចុះមកសំណេះសំណាលសួរសុខទុក្ខ និងប្រគល់ឯកសណ្ឋានថ្មី ដល់កងព្រំដែនទាំង៤ ចំណុះយោធភូមិភាគទី៥ ក្នុងនោះមានកងការពារព្រំដែនលេខ៥០១, ៥០២, ៥០៣ និង៥០៤។ ក្នុងដំណើរនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគីទី៥ និង ឧត្តមសេនីយ៍ទោ ទៀន សោភ័ណ្ឌវង្ស នាយសេនាធិការរង នាយការិយាល័យការពារព្រំដែន កងទ័ពជើងគោក ព្រមទាំង ឯកឧត្តម ជាថ្នាក់ដឹកកងទ័ពជើងគោក រួមដំណើរជាមួយអធិបតី គណៈអធិបតី បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនេះផងដែរ។ក្នុងឱកាសនោះ ឯកឧត្តម មេបញ្ជាការស្តីទី កងទ័ពជើងគោក មានចំណាប់អារម្មណ៍ចំពោះការរីកចម្រើនរបស់ស្រុកសំឡូត ទាំងហេដ្ឋារចនាសម្ព័ន្ធ ជីវភាពប្រជាជន សន្តិសុខសុវត្ថិភាព ក្រោមការដឹកនាំប្រកបដោយ កិត្តិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាពេលបច្ចុប្បន្នមានការប្រែប្រួលស្រស់ស្អាតខុសពីមុន។ លើសពីនោះចំពោះកងកម្លាំងទាំងបួន កងព្រំដែន ឯកឧត្តម សង្កេតឃើញថាមានភាពស្វាហាប់ពោរពេញដោយថាមពល កម្លាំងមាំមួន ប្រកបដោយសុខភាពល្អ ស្តែងឱ្យឃើញថាគ្រប់អង្គភាព គឺកំពុងតែពង្រឹងបាននូវការងារហ្វឹកហ្វឺនរៀនសូត្រ និងការហាត់កីឡាថែរក្សាសុខភាពជាប់ជាប្រចាំ។ឯកឧត្តម ក៏បាននាំយកប្រសាសន៍ផ្តាំផ្ញើ នឹករលឹកសួរសុខទុក្ខចំពោះកងកម្លាំងពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ដែលឈានចូលមកដល់នាពេលខាងមុខ លើសពីនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានផ្តល់នូវឯកសណ្ឋានថ្មី បន្ថែមលើគោលរបប សម្រាប់ប្រើប្រាស់ប្រចាំថ្ងៃមុនគេ ដល់កម្លាំងព្រំដែននៅទិសយោធភូមិភាគទី៥ ដែលនេះជាការគិតគូរយកចិត្តទុកដាក់ចំពោះកម្លាំងជួរមុខ ពីសំណាក់ថ្នាក់ដឹកនាំកងទ័ពជើងគោក អគ្គបញ្ជាការ និងក្រសួងការពារជាតិ ដើម្បីបន្តដំណើររួមគ្នា កសាង ការពារ អភិវឌ្ឍជាតិមាតុភូមិ ឱ្យកាន់តែរឹងមាំនៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ