(បាត់ដំបង)នៅព្រឹកថ្ងៃទី០៤ខែ មីនា ឆ្នាំ២០២៥ លោកឧត្តម សេ នីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រី គី សុខហួរ ជា ឧត្តមភរិយា អញ្ជេីញជាអធិបតីក្នុងពិធីអប អរ សាទរខួបលើកទី១១៤ ទិវានារីអន្តរជាតិ ៨ មីនា២០ ២៥ ក្រោមប្រធានបទ សិទ្ធ សមភាព និងភាពអង់អាច ចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប។ចូលរួមក្នុងពីធីនេះ មានលោក លោកស្រីស្នងការរង នាយ នាយរងការិយាល័យជំនាញ មន្រ្តីនគរបាលនារី ស្រ្តីជានិវត្តន៍ជននិងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន រួមទាំងមន្រ្តីនគរបាលពាក់ព័ន្ធជាច្រេីនរូបទៀត។ក្នុងពិធីដ៏មានអត្ថន័យដ៏ជ្រាលជ្រៅនេះលោកស្នងការបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតប្រកបដោយពិដោរដ៏ឈ្ងុយឈ្ងប់ជូនឧត្តមភរិយាជាទីស្រឡាញ់របស់លោក បន្ទាប់ មកលោកបានប្រគល់បាច់ផ្កាជូនលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងនិងជាប្រធានក្រុម ការងារយេនឌ័រនៃស្នងការដ្ឋានតំណាងនារីក្នុងស្នងការដ្ឋាន រីឯលោកស្នងការរងបានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនឧត្តមភរិយារបស់ខ្លួន ម្តងម្នាក់ៗអមដោយថវិកាដែលឧត្តមភរិយារបស់លោកស្នងការបានឧបត្ថម ។លោកស្នងការបានប្រគល់ផ្កានិងថវិកាជូនស្រ្តីជានិ វត្តន៍ជននិងអ្នករៀបចំសោភ័ណ្ឌភាពនៅក្នុងស្នងការដ្ឋាន ហើយបន្ទាប់មកលោកស្រី គី សុខហួរ បានប្រគល់ផ្កាដ៏ស្រស់ស្អាតព្រម ទាំងថវិកាដល់នគរ បាលនារីដែលចូលរួមក្នុងពិធីនេះនិងបានថតរូបអនុស្សាវរិយ៍ នៅក្រោយបញ្ចប់កម្មវិធី ក្រោមបរិ យាកាសរីករាយនិងស្និទ្ធស្នាលបំផុត៕
ចំនួនអ្នកទស្សនា
ព័ត៌មានគួរចាប់អារម្មណ៍
រកឃើញហើយជនរងគ្រោះ៥នាក់លង់ទឹកសមុទ្រនៅឆ្នេរជំទាវម៉ៅ ខាងក្រោមដើមឈើចាំស្នេហ៍ កាលពីរសៀលម្សិលមិញនោះ ក្រុមជួយសង្គ្រោះបានរកឃើញអស់ហើយ ក្នុងនោះស្លាប់៤នាក់ និងម្នាក់ទៀតសំណាងល្អរួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត។ (សហការី)
ពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិមន្រ្តីនគរបាលជាតិ...... (សហការី)
ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំអូនសមាជិកគណៈអចិន្ត្រៃយ៍ សមាគមអតីតយុទ្ធជនកម្ពុជា បានចូលរួមក្នុងកិច្ចប្រជុំគណៈអចិន្រ្តៃយ៍.ស.អ.ក ក្រោមអធិបតីភាពឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីមទេសរដ្ឋមន្រ្តីអនុប្រធានទីមួយនឹងជាអគ្គលេខាធិការ.ស.អ.ក កម្ពុជា (សហការី)
តើលោក ប៉ែន កុសល្យ អភិបាលខេត្តគិតយ៉ាងណាចំពោះលោកវ៉ាន់ ក្ដេរ គយច្រកអន្តរជាតិអូរស្មាច់កំពុងប្រព្រិត្តអំពើរពុករលួយ គាបសង្កត់ពលរដ្ឋនិងឃុបឃិតជាមួយក្រុមឈ្មួញឲ្យដឹកធ្យូងឆ្លងដែនខុសច្បាប់ចូលទៅក្នុងប្រទេសថៃព្រោះតែលាភសការះ (សហការី)
ជំនួបរវាងអ្នកសារព័ត៌មានជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងឆ្នាំនេះ នឹងអញ្ជើញរដ្ឋមន្ត្រីគ្រប់ក្រសួង និងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ឱ្យចូលរួមដែរ (សហការី)
វីដែអូ